Loading...

គង់ សុជាតិ ជួយក្មួយស្រីបើកហាងតែ “HEEKCAA”

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 17:30 pm

អ្នកនាងគង់ សុជាតិ ដែលធ្លាប់តែគេស្គាល់ថា ជាម្ចាស់ហាងរក្សាសម្រស់ “សុជាតិ” ល្បីនៅរាជធានីភ្នំពេញ នោះ ស្រាប់តែកាលពីថ្ងៃទី9 ខែកញ្ញា ឆ្នាំ2018 ពិធីការិនីហង្សមាស និងស្វាមី លោកជា វិបុល បានលេចមុខសម្ពោធហាងតែ “ហ៊ីកា នៅតាមបណ្តោយផ្លូវ528 ទួលគោក។

តាមព័ត៌មានថា សុជាតិ បានងាកមកបង្កើតមុខរបរថ្មីនេះ បន្ថែមពីលើហាងរក្សាសម្រស់ ដោយអ្នកនាងផ្តោតលើការរកស៊ីច្រើនជាងការងារសិល្បៈ នៅចុងឆ្នាំ2018 នេះ។

យ៉ាងណា គង់ សុជាតិ បានអះអាងថា អ្នកនាងគ្មានភាគហ៊ុននៅហាងតែ “ហ៊ីកា” នោះទេ គឺមានតែការលើកទឹកចិត្តដល់ក្មួយៗរបស់អ្នកនាង ដែលរកស៊ីហាងបើកហាងតែនេះ ព្រោះថា បច្ចុប្បន្នប្រជាជនយើងបានចាប់អារម្មណ៍ញ៉ាំអាហារណា ដែលមានរសជាតិគុណភាពល្អហើយ និងផ្តល់នូវសុខភាពល្អដល់សុភាពទៀតផង ដូចជា ការញ៉ាំតែនៅហាង “ហ៊ីកា” នេះ។

ដោយឡែក ស្វាមីអ្នកនាងគង់ សុជាតិ លោកជា វិបុល បានថ្លែងឱ្យដឹងដែរថា “លោកនិងភរិយាមិនមានគម្រោងរកស៊ីបើកហាងកាហ្វេ និងតែនោះទេ តែមកចូលរួមកម្មវិធី ដើម្បីអបអរនិងគាំទ្រមុខជំនួញរបស់ក្មួយៗលោក ដែលសម្ពោធហាងថ្មីនេះ ព្រោះថា កន្លងមក យើងធ្លាប់តែឮថា ផឹកតែគយគន់ទេសភាពមាននៅតែប្រទេសចិន ឥឡូវនេះ គឺមាននៅស្រុកខ្មែរយើងហើយ”។

អ្នកនាងលី ឡាណា ជាក្មួយស្រីរបស់គង់ សុជាតិ និងជាម្ចាស់ហាងតែ “ហ៊ីកា” បានឱ្យដឹងថា “អ្នកនាងមានភាពរីករាយណាស់ ដែលបានអ្នកនាងគង់ សុជាតិ និងស្វាមីលោកជា វិបុល មកផ្តល់កម្លាំងចិត្តក្នុងថ្ងៃសម្ពោធហាងថ្មី “ហ៊ីកា” ដែលជាសាខាទី2 បន្ទាប់ពីហាងហ៊ីកាសាខាទី1 នៅបឹងកេងកងនោះ”។

អ្នកនាងលីណា បានឱ្យដឹងថា “អ្នកនាងសុជាតិ ពិតជាគ្មានភាគហ៊ុននៅហាងរបស់អ្នកនាងមែន តែអ្នកនាងសុជាតិ និងលោកវិបុល ចូលចិត្តញ៉ាំតែនៅហាងរបស់នាងណាស់ ហេតុនេះហើយ បានជាគេច្រឡំថា ហាងនេះរបស់អ្នកនាងសុជាតិ”។

ក្មួយស្រីសុជាតិ ក៏បានឱ្យដឹងថា “ហាងតែ “ហ៊ីកា” នេះ ទិញ Franchise ពីចិន ហើយវាមានលក្ខណៈពិសេសជាងហាងដទៃទៀត ត្រង់ថា ការឆុងតែអាចកម្មង់បានតាមរសជាតិ ដែលបងប្អូនចូលចិត្ត ហើយយើងឆុងតែភ្លាមៗ សម្រាប់តែ1កញ្ចប់ ធ្វើបានតែមួយកែវ មានការឆុងមានរយៈពេល1នាទី មិនមែនឆុងទុកនោះទេ”៕