Loading...

គ្រឿងសមុទ្រ ឆាអំបិលម្ទេស

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១ ខែកញ្ញា ឆ្នាំ២០១៨​ | មុខម្ហូប | | 0 | ម៉ោង 15:22 pm

-បង្គា ………………………………២ ខាំ

-មឹក………………………………..៤ ខាំ

-ខ្យងផ្លិត ………………………….២ ខាំ

-គល់ស្លឹកខ្ទឹមហាន់ …………….៣ ដើម

-ជីរវ៉ាន់ស៊ុយហាន់ ……………..២ ដើម

-ខ្ទឹមសចិញ្ច្រាំ …………………៥ កំពឹស

-ម្ទេសហាន់ ………………………៣ ផ្លែ

-ម្សៅបំពង ………….២ ស្លាបព្រាបាយ

-ស្ករស ……………..១ ស្លាបព្រាកាហ្វេ

-អំបិល ……………..២ ស្លាបព្រាកាហ្វេ

-ម្រេចម៉ដ្ឋ ………….១ ស្លាបព្រាកាហ្វេ

-ស្រា ស ……………..២ ស្លាបព្រាបាយ

-ទឹកស៊ីអ៊ីវ ………….១ ស្លាបព្រាកាហ្វេ

-ប្រេងឆា ………………………..បន្តិច។

-ឆាខ្យងផ្លិតឱ្យឆ្អិន ហើយដួសទុកមួយអន្លើសិន។

-យកមឹក និងបង្គាជ្រលក់ម្សៅ បន្ទាប់មក ដាក់ចូលបំពងឱ្យលឿងស្រួយ ហើយទុកមួយអន្លើ។

-យកជីរវ៉ាន់ស៊ុយ ខ្ទឹមស និងគល់ ស្លឹកខ្ទឹម ដាក់ចូលឆា ថែមមឹក បង្គា ខ្យង ស្រាស ទឹកស៊ីអ៊ីវ ច្របល់បញ្ចូលគ្នា។

-ដួសដាក់ចាន រោយស្លឹកខ្ទឹម ម្ទេស អំបិល ស្ករស និងម្រេចបន្តិចពីលើ៕