Loading...

ឆែក តែងតាំងគ្រូបង្វឹកថ្មី

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 14:09 pm

កាលពីថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨ អ្នកតំណាងសមាគមបាល់ទាត់ឆែក បានប្រកាសថា លោក Jaroslav Silhavy ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិថ្មី ស្នងតំណែងលោក Karel Jarolim។

អតីតគ្រូបង្វឹកក្លឹប Liberec និង Slavia វ័យ៥៥ឆ្នាំ នឹងដឹកនាំក្រុមជម្រើសជាតិឆែក លើកដំបូង ចាប់ពីពាក់កណ្តាលខែតុលា នៅពេលដែលក្រុមជម្រើសជាតិឆែក ត្រូវប្រកួតជាមួយក្រុមជម្រើសជាតិស្លូវ៉ាគី និងអ៊ុយក្រែន នៅក្របខណ្ឌ Nations Leagues។

លោក Silhavy បាននិយាយថា “ខ្ញុំនឹងបញ្ចុះបញ្ចូលមនុស្សនៅជុំវិញខ្លួនរបស់ខ្ញុំ ឱ្យពួកគេជឿជាក់ថា បាល់ទាត់នៅទីនេះ មិនអាក្រក់ដូចពីមុននោះទេ”។

លោក Silhavy បានបញ្ចប់អាជីពកាលពីឆ្នាំ១៩៩៩ ហើយបានចាប់ផ្តើមអាជីពជាគ្រូបង្វឹក។ កាលពីឆ្នាំ២០០១-២០០៩ លោកធ្វើជាជំនួយការគ្រូបង្វឹក៕