Loading...

ជ្រើសក្រែមលាបបបូរមាត់ ឱ្យត្រូវនឹងពណ៌ស្បែក

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៨​ | សម្រស់ | | 0 | ម៉ោង 14:14 pm

ក្រែមលាបមាត់ពណ៌ព្រលែត (Nude Lip) នៅតែពេញនិយម និងជាជម្រើសល្អដែលសុភាពនារីចូលចិត្ត ព្រោះអាចលាបបបូរមាត់បានរាល់ថ្ងៃ និងគ្រប់កាលៈទេសៈ។ បើតែងមុខមិនត្រូវ នាំឱ្យមើលទៅស្លេកស្លាំងដូចអ្នកជំងឺទៅវិញ។

១-ស្បែកសស្លេក ៈ ស្ត្រីដែលមានស្បែកសខ្លាំង កំពុងខ្លាចក្រែមពណ៌ព្រលែត ព្រោះគិតថា នឹងធ្វើឱ្យស្បែកស្លេកស្លាំង មិនស្រស់បស់។ ប៉ុន្តែ បើជ្រើសឱ្យត្រូវនឹងពណ៌ស្បែក គឺពណ៌ព្រលែត លាយពណ៌ផ្កាឈូកបន្តិច ពិតជាស្អាត។ គួរចៀសវាងក្រែមលាបបបូរមាត់ព្រលែតពណ៌សាច់ ព្រោះមើលទៅស្បែកមុខឃើញកាន់តែស្លេក  និងមិនឡើងសម្រស់ឡើយ។

២-ស្បែកសលឿង ៈ ស្បែកប្រភេទនេះ ពុំមែនសុទ្ធតែអាចលាបក្រែមព្រលែតបានគ្រប់ពណ៌នោះទេ ព្រោះពណ៌ដែលលើកសម្រស់បាន គឺជាពណ៌ដែលមានលាយពណ៌ផ្កាឈូក ឬ ព្រលែតពណ៌សាច់ក៏បាន។

៣-ស្បែកសផ្កាឈូក ៈ អាចប្រើក្រែមព្រលែតបាន ប៉ុន្តែកុំប្រើពណ៌ចាស់។ គួរជ្រើសប្រើសាច់ក្រែមបែបភ្លឺរលោងបន្តិច ទើបមើលទៅឃើញស្រស់ស្អាត ជាពិសេស គួរចៀសវាងក្រែមព្រលែត ពណ៌ស ឬពណ៌ស្ករ។

៤-ស្បែកសម្បុរទឹកឃ្មុំ ៈ ជាសម្បុរស្រអែមរលើបរលោងគួរឱ្យគយគន់។ បើអាចលាបក្រែមព្រលែតដែលស៊ីគ្នានឹងស្បែក បានរឹតតែប្រសើរ ជាពិសេស ក្រែមព្រលែតពណ៌ស្ករ ដែលចាស់ជាងពណ៌ស្បែកបន្តិច ដូចជា ពណ៌ទឹកក្រូចព្រលែត លាយពណ៌ស្ករ ឬពណ៌ស្ករព្រលែត រឹតតែកាលីបទៅទៀត។

៥-ស្បែកសម្បុរសណ្តែកបាយ ៈ ក្រែមព្រលែត ត្រូវគ្នាជាមួយពណ៌ស្បែក ជួយឱ្យកាន់តែសិចស៊ីថែមមួយកម្រិតទៀត។ គួរប្រើក្រែមព្រលែត ដែលមានចំណាំងភ្លឺផ្លេកៗ ឬក្រែមព្រលែតដែលមានសាច់រលោង នឹងជួយលើកសម្រស់មុខឱ្យស្រស់ស្អាតបាន ដោយមិនឆើតឆាយពេក។

៦-ស្បែកក្រមៅ ៈ ឬក្រមៅខ្លាំង ពិបាកលាបក្រែមព្រលែតបន្តិច។ ដូច្នេះ គួរជ្រើសយកពណ៌ស្រាលដែលមានចំណាំងផ្លេកៗពណ៌មាស  ឬសាច់ក្រែមរលោង នឹងជួយរំលេចនូវសម្រស់ដ៏ស្រស់ត្រកាល គួរឱ្យគយគន់៕