Loading...

ទេព បូព្រឹក្ស ឆ្លើយតបប្រុសដៀលស៊ីបាយដូចថតរឿងជប៉ុន

​ សោម សុភា​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានជាតិ | | 0 | ម៉ោង 15:33 pm

ភ្នំពេញ ៖ តារាចម្រៀងរូបស្រស់ រាងតូចច្រឡឹង ទេព បូព្រឹក្ស បានចេញមុខឆ្លើយតបភ្លាមៗ ចំពោះទង្វើរបស់បុរសជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ ដែលបានយករូបរបស់នាងទៅផុស រួចប្រើពាក្យពេចន៍ដៀលត្មិះ ប្រមាថមើលងាយយ៉ាងចាស់ដៃជាមួយនេះ នាងក៏បានបញ្ចោញប្រតិកម្មខ្លាំងៗផងដែរ ចំពោះចំណងជើងព័ត៌មានរបស់វេសាយដែលសរសេរថា “ស៊ីបាយដូចថតរឿងជប៉ុន”។

ជាការឆ្លើយតប ទៅនឹងការរិះគន់ និងជេរប្រមាថដោយសម្តីធ្ងន់ៗខាងលើកញ្ញា ទេព បូព្រឹក្ស បានធ្វើការឡាយវីដេអូមួយរយៈពេល ជិតកន្លះម៉ោង ដោយបានរៀបរាប់ថា “ឥឡូវយើងជួយវិភាគទាំងអស់គ្នា បើសិនជាខ្ញុំនិយាយ ខ្ញុំអត់មានភ័ស្តុតាង ខ្ញុំអត់និយាយទេ ខ្ញុំប៉ុណ្ណេះដែរ បើសិនជាខ្ញុំអត់មានខួរក្បាល រឿងអីក៏ខ្ញុំអត់ធ្វើដែរ ចង់និយាយចឹង ពេលខ្លះជីវិតរបស់គេ ជីវិតឯកជនរបស់គេ អ្នកឯងអត់គួរណាធ្វើចឹងទេ សូមឱ្យអ្នកទាំងអស់គ្នា ជួយគិតខ្ញុំ ហើយបើខ្ញុំនិយាយខុស អ្នកទាំងអស់គ្នាមានសិទ្ធិខមិនប្រាប់មកខ្ញុំវិញ ឥឡូវខ្ញុំនិយាយពីប្រូហ្វាល់ម្នាក់អីឈ្មោះ Enno Vo គេផុសរូ ខ្ញុំជាមួយរូប ជា ដេវីត រូបដែលខ្ញុំអង្គុយហូបបាយ ចង់និយាយថារូបហ្នឹង ខ្ញុំផុស មិនមែនមានតែមួយសន្លឹកហ្នឹងទេ ហើយថ្ងៃនោះ គឺខ្ញុំឡាយវីដេអូទៀត ខ្ញុំស្លៀកពាក់ហ្នឹង គឺក្នុងថ្ងៃ Anniversary ខ្ញុំហ្នឹង គឺខ្ញុំទៅលេងកន្លែងរីសតមួយ មានសមុទ្រ ហើយមានអាងហែលទឹក ពេលហ្នឹងពួកខ្ញុំញ៉ាំអី ហើយបន្ទាប់មកពួកខ្ញុំហែលទឹក ហើយពេលឡើងពីហែលទឹកវិញ ពួកខ្ញុំក៏ញ៉ាំអីហ្នឹងដែរ ហីរូបហ្នឹង មើលខ្ញុំសួរមើលតើវាអី ដល់ថ្នាក់អី បានអ្នកឯង យកទៅចុះព័ត៌មាន ថា ខ្ញុំអង្គុយហូបបាយហ្នឹង ដូចថតរឿងជប៉ុន រឿងជប៉ុនស្អីគេ ដាក់ឱ្យច្បាស់មក និយាយឱ្យដល់មក បើថាដាក់ឱ្យដល់ម៉ងស្រួល ប្តឹងយកលុយ ចង់និយាយថា មនុស្សធុនៗហ្នឹង ទាល់ធ្វើចឹងខ្លះ ចង់និយាយថាពេលខ្លះ អ្នកហ្នឹងតារាក៏ដោយ មិនមែនតារាក៏ដោយ គ្នាស្លៀកពាក់ ដែលគេត្រូវចិត្ត ដូចថា ទៅសមុទ្រ គេចង់ស្លៀកប៊ីគីនី រឿងគេតើ មានទៅប៉ះពាល់អីដល់អ្នកឯង ឈឺក្បាលអីអ្នកឯង គេបំផ្លាញអីអ្នកឯង? បានពួកអ្នកឯងហ្នឹង អត់ព្រមទទួលយកអាហ្នឹង? បើថាមនុស្សហ្នឹងស្លៀកប៊ីគីនីិ ដើរលេងតាមផ្លូវ ទៅផ្សារ ទៅច្រៀងបុណ្យជាតិ សមវាខុស សមអ្នកឯងថតយកទៅត្រូលមែនទេ ខ្ញុំចង់និយាយថា នេះជាការដើរលេងជីវិតឯកជនរបស់ខ្ញុំទេណាលោក ជីវិតឯកជនខ្ញុំទេលោក ខ្ញុំអត់មានបានទៅប៉ះពាល់ ធ្វើឱ្យក្រុមគ្រួសារអ្នកឯងឈឺក្បាល ឬទៅធ្វើបាបអី ឬទៅធ្វើអីក្រុមគ្រួសារអ្នកឯងទេ លឺអត់? ហើយខ្ញុំចង់និយាយថា ខ្ញុំផុសរូបហ្នឹង គឺខ្ញុំចង់បញ្ជាក់ប្រាប់សារព័ត៌មានមួយដែលគេចោទខ្ញុំ គឺចោទខ្ញុំតែម្តង បើសិនជាគេរិះគន់ខ្ញុំអត់ខឹងទេ ប៉ុន្តែសារព័ត៌មានហ្នឹង គាត់ចោទខ្ញុំថាខ្ញុំហ្នឹងមាន អ្នកចិញ្ចឹម គឺគាត់និយាយច្បាស់ណាស់ នៅក្នុងសារព័ត៌មានគាត់ថា ដឹងពីអ្នកសិល្បៈដែលស្និទ្ធស្នាល់ជាមួយខ្ញុំ ចុះលោកឯងមិនបញ្ជាក់ថា អ្នកសិល្បៈ ស្និទ្ធស្នាលជាមួយខ្ញុំហ្នឹងមួយណា កុំចូលចិត្តយកឈ្មោះអ្នកសិល្បៈចឹងមកប្រើពេក ខ្ញុំមិនដែលជេរអ្នកណាគេ អា មី ម៉ឹង ហង ហែងស្អីទេ ខ្ញុំហៅ ស្រួល ទោះខ្ញុំខឹងយ៉ាងម៉េច ក៏អត់មានចង់ជេរអីទៅអស់លោកទាំងអស់គ្នាដែរ តើសមទេដែលយករូបខ្ញុំទៅផុស ចាំមើលខ្ញុំអាន “សក់ស្រដៀងនឹងបិសាចសក់ស ចឹងបានវារកគ្នាឃើញ ឱ្យតែបទវាចេញរ៉េបញាក់ម្តងៗ គឺបំពុលសង្គមមួយទំហឹង សូមទោសផងសម្រាប់បងប្អូនដែលស្រលាញ់ចូល ចិត្តវាជាអាយដលមតិរិះគន់វាច្រើនណាស់ វាលុបរូបនេះហើយ សំណាងហើយខ្ញុំសេវទុក…” អ្នកឯងសេវរូបខ្ញុំទុក អ្នកឯងយករូបខ្ញុំទៅផុស ខ្ញុំចង់ប្តឹងអ្នកឯងពេលណាក៏បានដែរ ព្រោះរូបនេះខ្ញុំបានលុបហើយ ដោយសារតែបងប្អូនមួយចំនួនគាត់ មិនពេញចិត្តជាមួយនឹងរូបហ្នឹង ខ្ញុំឃើញថា ហ្វេនមួយចំនួនអត់ពេញចិត្តរូបហ្នឹងទេ ចឹងគឺខ្ញុំត្រូវធ្វើតម្រូវតាមចិត្តហ្វេន ព្រោះរូប១សន្លឹកហ្នឹង ខ្ញុំត្រូវលុបតាមបំណងហ្វេសខ្ញុំ និងបងប្អូនមួយចំនួន ដែលគាត់ចូលរិះគន់ខ្ញុំ ព្រោះគាត់មិនចូលចិត្តរូប១សន្លឹកហ្នឹង ខ្ញុំលុបហើយ វាយកមកផុសទៀត លោកឯងហ្នឹងស្អីគេ លោកឯងហ្នឹង លោកឯងនៅសៀមរាបមែន? លោកឯងអត់មានប្លុកអាខោនលោកឯងចោល និងកុំលុបរូបហ្នឹងចោល បើលោកឯងគ្រាន់បើត្រូវប្រឈមមុខជាមួយខ្ញុំ ព្រោះលោកឯងយករូបខ្ញុំទៅផុសហើយ លោកឯងថាសំណាងដែលសេវរូបហ្នឹងទុក បានន័យលោកឯងយករូបខ្ញុំទៅផុស ចឹងបានន័យថាលោកឯងមើលងាយខ្ញុំ លោកឯងបានថាឱ្យខ្ញុំនៅក្នុងខមិន ថាខ្ញុំបំពុលសង្គម បំពុលយ៉ាងម៉េច? កម្មវិធីសង្គមចង់ដឹងខ្ញុំចូលរួមអីគេខ្លះអត់? បើភ្នែកបើកត្រចៀកមើល ទទួលយករឿងអស់ហ្នឹងផង ខ្ញុំមិនដែលទៅផុសបញ្ចោញឱ្យគេដឹងថា ខ្ញុំ ទេព បូព្រឹក្ស ខ្ញុំ ជា ដេវីត បានចូលរួមទៅជួយអ្នកនេះ ជួយអ្នកនោះ ទៅធ្វើបុណ្យចែកទានអ្នកនេះអ្នកនោះ បុណ្យក៏ខ្ញុំធ្វើ គ្រួសារខ្ញុំកើតមក គឺខ្ញុំចេះធ្វើបុណ្យហើយ ចឹងហើយអត់ចាំបាច់ទៅធ្វើបុណ្យត្រូវផុសឱ្យគេ ឃើញទេ អ្នកមួយចំនួនទាល់តែគេផុស បានដឹងថា គេធ្វើ ចំណែកអ្នកមួយចំនួនទៀត គេផុសហើយ ថាគេធ្វើយកតែមុខ សួរថាធ្វើយ៉ាងម៉េចត្រូវ? ឥឡូវសមឱ្យខ្ញុំនិយាយអត់? លោកឯងនិយាយសុទ្ធតែមានមនុស្សខ្មែរប៉ុន្មាននាក់ទៅការពារមនុស្សធុនហ្នឹង? គេអត់មានការពារខ្ញុំទេលោក តែគេនិយាយអ្វីតាមដែលគេមើលឃើញ ហើយលោកសារព័ត៌មានវេបសាយ ក៏ចឹងដែរ ថាខ្ញុំហូបបាយអីណា តារាស្រុកខ្មែរឥឡូវហូបបាយដូចថតរឿង ថតអី លោកឯងមិនយករូបខ្ញុំមកផុសឱ្យអស់មក ថាពេលហ្នឹងគឺគេទៅកន្លែងងូតទឹក មិនមានអ្នកណាគេឆ្កួតទៅហូបបាយ អង្គុយស្លៀកឈុតប៊ីគីនី ចឹងទេលោក កុំដើម្បីតែផលប្រយោជន៍ខ្លួនឯង វាយប្រហារគេ ជេរគេ ធ្វើឱ្យគេខូចឈ្មោះនោះ ពេលខ្លះខ្ញុំត្រូវតែបកស្រាយ បើមិនបកស្រាយ អត់បានទេ ចុះខ្ញុំទៅបំពុលសង្គមរឿងអី? ចុះពេលខ្ញុំទៅធ្វើបុណ្យ ពេលខ្ញុំទៅជួយកម្មវិធីសប្បុរសធម៌ផ្សេងៗ ពួកអ្នកឯងមើលអត់ឃើញទេ? ហើយឥឡូវខ្ញុំសួរបងប្អូន តើខ្ញុំគួរតែប្តឹងម្នាក់ហ្នឹងអត់? ម្នាក់ដែលសេវរូបខ្ញុំទុក ហើយយកមកជេរខ្ញុំ គួរប្តឹងអត់ ហើយមួយទៀត សារព័ត៌មាន វេបសាយមួយគាត់សរសេរថា “តារាស្រុកខ្មែរឥឡូវក្តៅសាច់ម៉េស! ចុម! គេស៊ីបាយបែបរឿងជប៉ុន” គ្រួសារបងប្អូនរបស់បងប្រុសបងស្រីអ្នក ដែលសរសេរហ្នឹងហើយ ដែលអត់មាយាទ ហូបបាយបែបថតរឿងជប៉ុន ខ្ញុំអត់ដឹងថារឿងជប៉ុនហ្នឹងបែបម៉េចទេ ខ្ញុំអត់ដែលមើលរឿងជប៉ុនទេ ភាគច្រើនខ្ញុំមើលតែរឿងខ្មែរ ហើយរឿងបែកពួកអឺរ៉ុប និងរឿងកូរ៉េ ចឹងខ្ញុំអត់ដឹងថា រឿងជប៉ុនហ្នឹង គេហូបបាយបែបម៉េចទេ ព្រោះខ្ញុំអត់ដែលទៅជប៉ុនម្តងទេ ពេលខ្លះខ្ញុំគិតថា ទៅឡាយតបតធ្វើអី ប៉ុន្តែសួរថានៅពេលគេជេរខ្ញុំ អ្នកដែលអត់ឃើញខ្ញុំឡាយ ឃើញតែរូបអត់ដឹងសាច់រឿងពី ដើមទងមក ចឹងគាត់ឃើញតែរូបមួយសន្លឹកហ្នឹង គាត់ព្យាយាមជេរខ្ញុំ ចឹងវាប៉ះពាល់ដល់អារម្មណ៍ខ្ញុំដូចគ្នា…”៕