Loading...

ផ្ទុះប្រព័ន្ធចែកចាយហ្គាសនៅសហរដ្ឋអាមេរិក ស្លាប់ម្នាក់ របួស12

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 16:31 pm

យ៉ាងហោចណាស់យុវជនម្នាក់ បានស្លាប់បាត់បង់ជីវិត និង12នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍ផ្ទុះប្រព័ន្ធចែកចាយហ្គាស នៅក្នុងទីក្រុងបូស្តុន រដ្ឋម៉ាសាឈូសសេត សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹម ថ្ងៃសុក្រ នេះ។

យោងតាមប្រភពពីមន្ត្រីនៅតំបន់កើតហេតុ បានឱ្យដឹងថា មានការផ្ទុះប្រព័ន្ធចែកចាយហ្គាស  ប្រមាណ60ទៅ80កន្លែង នៅក្នុងគេហដ្ឋាន និងទីតាំងចំនួនរបស់ប្រជាពលរដ្ឋ បណ្តាលឱ្យផ្ទះជាច្រើនខ្នងរងការខូចខាត។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្រុមហ៊ុនផ្គត់ផ្គង់ហ្គាស ដែលមានឈ្មោះថា Nisource បានប្រកាសកាលពីថ្ងៃ ព្រហស្បតិ៍ ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងតែធ្វើឱ្យប្រសើរឡើងនៅបណ្តាញចែកចាយហ្គាស សម្រាប់ប្រើប្រាស់ ទូទាំងរដ្ឋម៉ាសាឈូសសេត ដែលរួមបញ្ចូលទាំងតំបន់ដែលរងការផ្ទុះនេះផងដែរ។

អ្នកនាំពាក្យក្រុមហ៊ុនបានឱ្យដឹងថា ពួកគេ កំពុងស៊ើបអង្កេតទៅអ្វីដែលបានកើតឡើង នៅថ្ងៃនេះ។

ហេតុការណ៍ផ្ទុះហ្គាសនេះ បានធ្វើឱ្យមានការលុបចោលការដឹកជញ្ជូនតាមរថភ្លើង ពីក្រុងបូស្តុន ទៅម៉ៃណេ ខណៈដែលអ្នកដំណើរ ត្រូវបានផ្ទេរទៅដោយរថយន្តក្រុងវិញ។

ជាមួយគ្នានេះដែរ ក្រុមប្រឹក្សាសុវត្ថិភាព ដឹកជញ្ជូនជាតិសហរដ្ឋអាមេរិក និងបញ្ជូនក្រុមស៊ើបអង្កេត ទៅកាន់តំបន់នោះ នៅថ្ងៃសៅរ៍៕