Loading...

ពេជ្រ សូលីកា ហង្សមាសមិនចងគំនុំហើយ ជួយលើកស្ទួយថែមទៀត

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 16:04 pm

ពេជ្រ សូលីកា ដែលបោះបង់អាជីពចម្រៀង និងសម្តែងជាង5ឆ្នាំទៅហើយនោះ ស្រាប់តែវិលត្រឡប់មកស្តារកេរ្តិ៍ឈ្មោះឡើងវិញ ជាមួយផលិតកម្មរស្មីហង្សមាស តាមរយៈការឆក់បានតំណែងជាតួឯករឿង “អាពាហ៍ពិពាហ៍ចៃដន្យ” ប៉ះជាមួយនីកូ និងត្រៀមចេញបទចម្រៀងក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

ពេជ្រ សូលីកា ឬគង់ ស្រីពេជ្រ និងសូ ស្រីពេជ្រ នោះក្លាយជាតារាចម្រៀងផលិតកម្មរស្មីហង្សមាស ជាលើកទី2 នៅឆ្នាំ2018 នេះ បន្ទាប់ពីត្រូវផលិតកម្មមួយនេះ ដេញនាងចេញពីផលិតកម្ម ដោយលុបកុងត្រាចោល ក្រោយមានរឿងនាងសូលីកា ចុះកុងត្រាជាន់គ្នាជាមួយ ផលិតកម្ម Rock នោះ។ មិនត្រឹមតែមិនចងគំនុំ ឬប្រកាន់ខឹងចំពោះនាងពេជ្រ សូលីកា ដែលបានធ្វើឱ្យបទចម្រៀង1វ៉ុលសុទ្ធជាមួយឆន សុវណ្ណរាជ ដែលបានថតរួចហើយ ត្រូវជាប់គាំងចេញមិនរួចនោះទេ តែហង្សមាស ថែមទាំងលើកទឹកចិត្តស្រីស្អាតបានថតភាពយន្តជាតួឯក ក្នុងរឿងភាគរបស់ខ្លួន “អាពាហ៍ពាហ៍ចៃដន្យ” ដែលតម្រូវឱ្យនាងចាប់ដៃជាមួយដៃគូចាស់ នីកូ វិញទៀតផង ខណៈដែលបទចម្រៀងនាងតូចច្រឡឹងនេះ ក៏នឹងត្រៀមចេញនាពេលឆាប់ៗខាងមុខនេះដែរ ហើយសាមីខ្លួននាងសូលីកា មានជំនឿយ៉ាងមុតមាំថា នឹងអាចស្តារកេរ្តិ៍ឈ្មោះរបស់ខ្លួនវិញបាន តាមរយៈផលិតកម្មនេះ ស្របពេលដែលកន្លងមក មានព័ត៌មានថា ផលិតកម្មសាន់ដេ និងថោន ក៏បើកផ្លូវសម្រាប់នាងសូលីកា ផងដែរ តែចុងក្រោយស្រីស្អាតបានជ្រើសរើសយកហង្សមាស ជាលើកទី2។

តាមព័ត៌មានបានឱ្យដឹងថា នាងពេជ្រ សូលីកា ហាក់មិនសូវចុះសម្រុងគ្នាជាមួយតារាស្រីៗរៀមច្បងរបស់ហង្សមាស ឡើយនាពេលកន្លង ព្រោះតែនាងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ ដែលមានឥតទ្ធិពលនៅផលិតកម្មនេះ ហេតុនេះហើយបានជាតារាមួយចំនួននៅហង្សមាស មានភាពច្របូកច្របល់ថា គ្រាន់តែសូលីកា មកដល់ភ្លាម បានធ្វើជាតួឯកភ្លែត អ៊ីចឹងចាំមើលថា នាងតូចតន់នេះ នឹងបង្កព្យុះភ្លៀងយ៉ាងណាទៀត នៅហង្សមាស ព្រោះតាមរយៈរូបសម្រស់នោះ សូលីកា នៅតែស៊ីដាច់តារាស្រីទាំងអស់នៅផលិតកម្មនេះដដែល ខណៈដែលទឹកដមសំឡេងមធ្យម។

ប្រភពបានឱ្យដឹងថា បើហង្សមាស មានចេតនាលើកស្ទួយនាងពេជ្រ សូលីកា នោះ ច្បាស់ជានាងឈរនៅលើម្ចាស់ពានមួយចំនួននៅផលិតកម្មនេះជាមិនខាន តែការទៅដល់ហង្សមាស របស់ស្រីស្រស់សូលីកា នេះ ធ្វើឱ្យប៉ះទីផ្សារជាងគេ គឺនាងទេព បូព្រឹក្ស ដែលកំពុងចាប់ដៃគូ ជាមួយងួន ចាន់ដេវីត នោះ ព្រោះថា សូលីកា នឹងចាប់ដៃគូជាមួយនីកូ ដែរហើយ ចំពោះការសម្តែងភាពយន្តវិញ នាងធ្វើបានល្អជាងបូព្រឹក្ស ដោយសារមានទេពកោសល្យខ្ពស់ជាង៕