Loading...

ភ្លាបង្គា កាពិផៅ

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨​ | មុខម្ហូប | | 0 | ម៉ោង 16:44 pm

-បង្គាស្រស់ ……………………..៥ ក្បាល

-ស្លឹកគ្រៃហាន់ ………………………១ ដើម

-ស្លឹកក្រូចសើចហាន់ ………………៥ សន្លឹក

-ខ្ទឹមក្រហមហាន់ …………………..២ មើម

-ជីរអង្កាម ……………………….១៥ សន្លឹក

-កាពិផៅ …………….១ ស្លាបព្រាបាយ

-ទឹកត្រី ……………….២ ស្លាបព្រាបាយ

-ទឹកក្រូចឆ្មារ ………..៣ ស្លាបព្រាបាយ

-ស្ករស ……………….១ ស្លាបព្រាបាយ

-ម្ទេសហាន់ ……….១ ស្លាបព្រាបាយ។

-លាយទឹកញាំដោយកាពិផៅ ទឹកត្រី ទឹក ក្រូចឆ្មារ ស្ករស និងម្ទេស ច្របល់ចូលគ្នាឱ្យបានសព្វ ភ្លក្សរសជាតិមើលឱ្យត្រូវតាមចំណូលចិត្ត រួចហើយទុកមួយអន្លើសិន។

-ចាក់ទឹកចូលក្នុងភាជនៈ ដែលធន់កម្តៅ រួចដាក់ចូលក្នុងចង្ក្រានម៉ៃក្រូវេវ ទុកឱ្យពុះប្រមាណ២-៥នាទី សឹមយកចេញពីចង្ក្រាន ថែមបង្គាចូល សឹមដាក់ចូលក្នុងចង្ក្រានម៉ៃក្រូវេវវិញ ហើយស្ងោររហូតទាល់តែបង្គាឆ្អិន ប្រមាណ២-៣នាទី។

-ដួសបង្គាដាក់ក្នុងចានផ្សំ ថែមទឹកញាំ ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមក្រហម និងជីរអង្កាម ច្របល់ចូលគ្នា ភ្លក្សរសជាតិមើលម្តងទៀត មុននឹងដួសដាក់ចាន ជាការស្រេច”