Loading...

ស្ត្រីមិនចង់រួមភេទ ដោយសារមូលហេតុទាំងនេះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨​ | សិច និងស្នេហា | | 0 | ម៉ោង 16:04 pm

ពេលខ្លះ ស្ត្រីមានអារម្មណ៍ធុញទ្រាន់មិនចង់រួមភេទ បណ្តាលមកពីមូលហេតុច្រើនយ៉ាង ដែលបុរសគួរតែដឹង  និងត្រូវតែកែលម្អឱ្យប្រសើរឡើង ព្រោះមូលហេតុខ្លះក៏បណ្តាលមកពីបុរសដែរ។ តើមូលហេតុអ្វីខ្លះដែលញ៉ាំងស្ត្រីឱ្យធុញទ្រាន់ក្នុងការរួមភេទ?

១-គិតរឿងការងារ ៈ បុរសជាស្វាមីមិនគួរយករឿងការងារមកដាក់ក្នុងចិត្តក្នុងអារម្មណ៍ឱ្យច្របូកច្របល់ ជាមួយការរួមភេទឡើយ ព្រោះទង្វើបែបនេះនាំឱ្យស្ត្រីជាភរិយាមានការតឹងចិត្តខ្លាំងណាស់រហូត បណ្តាលឱ្យនាងកើតមានអារម្មណ៍ធុញទ្រាន់មិនចង់រួមភេទ។

២-ឈឺថ្កាត់ ៈ គួរសង្កេតមើលថា នាងមានអាការអ្វីខុសប្រក្រតីអ្វីដែរឬទេ។ បើភាគីបុរសមិនខ្ចីខ្វល់អំពីសុខភាពរបស់នាង អាចធ្វើឱ្យនាងមានអារម្មណ៍អាក់អន់ស្រពន់ចិត្ត មិនចង់រួមភេទជាមួយ។

៣-ខ្មាសរូបរាង ៈ ដោយសារតែរូបសម្បត្តិមិនសូវស្អាត ក៏កើតចិត្តមួយឡើង គឺខ្មាសអៀនទាំងខ្លួនឯងផង និងខ្មាសគូស្នេហ៍ផង ទើបនាងមិនចង់រួមភេទ។

៤-មានអារម្មណ៍ឈឺ ៈ ការរួមភេទកន្លងមក អាចធ្វើឱ្យនាងមានអារម្មណ៍ឈឺ គ្មានភាពស្រណុកស្រួលសូម្បីបន្តិចណាសោះ​ ដែលដើមចមនៃបញ្ហានេះ អាចបណ្តាលមកពីភាគីបុរសជាស្វាមី ដូចជា អង្គជាតធំពេក, វែងពេក, គ្មានការបបោសអង្អែលនាងសោះ មុននឹងរួមភេទ ទើបអវយវៈភេទរបស់នាងគ្មានទឹករំអិលចេញមកផ្សើម លុះពេលបុរសស៊កអង្គជាតចូលទៅ ក៏បង្កជាការឈឺចាប់ដោយសារការកកិតខ្លាំង។ ពេលក្រោយគ្រាន់តែឮថា “រួមភេទ” ធ្វើឱ្យនាងរអាចិត្តជាមុនបាត់ទៅហើយ។

៥-ក្បាច់ដដែលៗ ៈ បើកន្លងមក រាល់ការរួមភេទជាមួយនាងភាគីបុរសប្រើតែក្បាច់ដដែលៗ ឡើងសាំទៅហើយនោះ នេះជាចំណុចមួយទៀត ដែលធ្វើឱ្យនាងធុញទ្រាន់ ទើបនាំឱ្យនាងមិនចង់រួមភេទជាមួយ។

៦-ខ្លាចមានផ្ទៃពោះ ៈ បើអ្នកទាំងពីរនៅមិនទាន់ចង់បានកូននៅឡើយ ឬបើជាសង្សារនឹងគ្នា នាងអាចមានអារម្មណ៍ភ័យព្រួយគ្រប់វិនាទីទាំងអស់ ទាំងមុន, ក្នុងពេល និងក្រោយពេលរួមភេទ រួចដោយខ្លាចមានផ្ទៃពោះ។ នេះក៏ជាមូលហេតុមួយដែរ ដែលនាងមានអារម្មណ៍មិនចង់រួមភេទ។

៧-ភាពតានតឹង ៈ ក្នុងពេលមានអារម្មណ៍តានតឹង ប្រាកដជាប៉ះពាល់ដល់ការរួមភេទ។  ដូច្នេះ ត្រូវធ្វើចិត្តឱ្យធូរស្បើយ ស្រស់បស់ មើលពិភពលោកឃើញតែភាពស្រស់បំព្រង។ បើមិនអ៊ីចឹងទេ នេះហើយជាមូលហេតុនាំឱ្យនាងខ្លួនឯងមិនចង់រួមភេទ ព្រោះដោយសារមានអារម្មណ៍តានតឹង និងឆាប់ធុញថប់ នៅពេលដែលខាងប្រុសមិនចេះយល់ពីអារម្មណ៍ខាងស្រី អាចធ្វើឱ្យខាងស្រីរអានឹងឹការរួមភេទបន្តទៀត។ បើអ៊ីចឹងខាងប្រុសត្រូវធ្វើចិត្តកុំបង្ខំ សឹមៗបានហើយ ដើម្បីឱ្យខាងស្រីឆាប់មានអារម្មណ៍៕