Loading...

អាណិតណាស់! ក្មេង៣នាក់បងប្អូន ជ្រកភ្លៀងក្រោមផ្ទះ ត្រូវរន្ទះបាញ់

​ សោម សុភា​​ | ថ្ងៃសៅរ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានសិល្បៈសង្គម និងជីវិត | | 0 | ម៉ោង 15:47 pm

ខេត្តសៀមរាប ៖ ក្មេងតូចៗចំនួន៣នាក់បងប្អូន ឃើញមេឃធ្លាក់ភ្លៀង ក៏នាំគ្នាអង្គុយជ្រកភ្លៀងនៅក្រោមផ្ទះជុំគ្នា ស្រាប់តែអកុសល កើតមានបាតុភូតរន្ទះបាញ់ បណ្តាលឱ្យក្មេងទាំង៣នាក់បងប្អូនដួលសន្លប់គ្រប់គ្នា បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្រោមផ្ទះរបស់ក្មេងរងគ្រោះទាំង៣នាក់ ស្ថិតក្នុងភូមិព្រៃឆ្កា ឃុំពង្រលើ ស្រុកជីក្រែង។

ក្មេងៗរងគ្រោះទាំង៣នាក់ខាងលើ ដែលត្រូវរន្ទះបាញ់សន្លប់ រួមមាន ទី១-ឈ្មោះណន នី ភេទប្រុស អាយុ១១ឆ្នាំ ទី២-ឈ្មោះណន ណុន ភេទប្រុស អាយុ៦ឆ្នាំ និងទី៣-ឈ្មោះណន ស្រីដាវ ភេទស្រី អាយុ៣ឆ្នាំ។ ក្មេងប្រុសស្រីទាំង៣នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារក្មេងរងគ្រោះទាំង៣នាក់ខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ មានភ្លៀងមួយមេធំបានធ្លាក់គ្របដណ្តប់ក្នុងភូមិសាស្ត្រខាងលើ ខណៈនោះ ក្មេងៗទាំង៣នាក់បងប្អូន មិនហ៊ាននាំគ្នាងូតទឹកភ្លៀង ឬចេញក្រៅផ្ទះទេ តែបាននាំគ្នាអង្គុយជ្រកភ្លៀងជុំគ្នា នៅខាងក្រោមផ្ទះ។

ស្រាប់តែអកុសល មួយសន្ទុះក្រោយមក ក៏កើតមានបាតុភូត រន្ទះបាញ់ បណ្តាលឱ្យក្មេងរងគ្រោះទាំង៣នាក់បងប្អូន ដួលសន្លប់ទាំងអស់គ្នាតែម្តង៕