Loading...

Arsenal និង Real Madrid ដណ្តើមគ្នាយក Hector Herrera ពី Porto

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 14:23 pm

សម្រាប់រដូវកាលដោះដូរខែមករា ខាងមុខនេះ ក្លឹប Arsenal និង Real Madrid កំពុងច្បាំងគ្នាតាមប្រមាញ់កីឡាករខ្សែបម្រើ Hector Herrera ពីក្លឹបបាល់ទាត់ Porto។

នេះបើយោងតាមប្រភពព័ត៌មាន Goal. Com ចេញផ្សាយកាលពីដើមសប្តាហ៍នេះ។

កីឡាករសញ្ជាតិម៉ិកស៊ិករូបនេះ នឹងត្រូវអស់សុពលភាពកុងត្រាជាមួយក្លឹប Porto នៅរដូវកាលក្តៅបន្ទាប់ ហើយកំពុងរកផ្លូវចាកចេញពីទឹកដីព័រទុយហ្គាល់ ផងដែរ។

ក្រៅពីក្លឹបខាងលើទាំង២នេះ នៅមានក្លឹបមួយចំនួនទៀតនៅតំបន់អឺរ៉ុប ចង់បានដែរ មានដូចជា ក្លឹប Roma, Barcelona និង Paris SG ជាដើម។

ក្លឹបកាំភ្លើងធំ Arsenal កំពុងចាប់អារម្មណ៍ចង់បានកីឡាកររូបនេះ ជំនួសតំណែងកីឡាករ Aaron Ramsey ដែលអាចនឹងទៅលេងនៅទឹកដីអ៊ីតាលី ជាមួយក្លឹប Milan នៅឆ្នាំក្រោយ។

ទោះជាយ៉ាងណាក្តី ស្របពេលដែលក្លឹប  Arsenal ចង់បានលោក Julen Lopetegui  គ្រូបង្វឹកក្លឹប Real Madrid ក៏ចង់បានដែរ ហើយធ្លាប់ស្កាត់ទៅជួបកីឡាករវ័យ២៨ឆ្នាំ ក្រោយពេលឈប់សម្រាកក្រោយបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក៕