Loading...

BNI Cambodia រកចំណូលបានជាង៦៣លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំ

​ សោម សុភា​​ | ថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 13:43 pm

ភ្នំពេញ ៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ BNI Cambodia បានរៀបចំព្រឹត្តិការណ៍មហាសន្និបាតដ៏ធំ ប្រចាំឆ្នាំ២០១៨ របស់ខ្លួន និងបង្ហាញពីភាពរីកម្រើន នៅក្នុងទីផ្សារប្រទេសកម្ពុជា រួមជាមួយអាត្រាចំណូលរហូតដល់៦៣លានដុល្លាររយៈពេល៥​ឆ្នាំ (២០១៣-២០១៨) ។

កម្មវិធីមហាសន្និបាតលើកទី៣​នេះ បានធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដោយមានការចូលរួមពីសមាជិករបស់​BNI​ Cambodia​ ទាំងអស់គ្នា និងសហគ្រាសធុនតូច និងមធ្យម ត្រូវបានអញ្ជើញឲចូលរួម។

លោក​ឡុក ​សាមឌី ​នាយកប្រតិបត្តិ​របស់ក្រុមហ៊ុន​​ BNI​ Cambodia​ បានថ្លែងរយៈពេល៥​ឆ្នាំមកនេះ​ BNI​ Cambodia​ រកចំណូលបានជាង៦៣​លានដុល្លារ​(២០១៣-២០១៨)​ ដោយមានសមាជិកជិត៥០០​នាក់។​លោក​សាមឌី​ បានឱ្យដឹងថា ចក្ខុវិស័យរបស់​ BNI​ Cambodia ​សម្រាប់ទៅឆ្នាំ២០១៩​ យើង​នឹងមានសមាជិកជិត១​០០០នាក់​ហើយនៅឆ្នាំ២០២០​ និងមានសមាជិក ១៥០០​នាក់។​

លោកបានបានឲ្យដឹងទៀតថា BNI​ ជាបណ្តាញធុរកិច្ចអន្តរជាតិដែលយើង​បានយកចូលក្នុងប្រទេសកម្ពុជា​ ចាប់តាំងពីឆ្នាំ២០១៣​មក។ ​កម្មវិធីនេះមានគោលបំណងដើម្បីឱសមាជិកទាំងអស់​បានជួបជុំគ្នា ព្រោះសមាជិក​គ្រប់បណ្តាញទាំងអស់ មិនដែលបានជួបជុំគ្នាទេ ​ហើយក្នុងមួយឆ្នាំយើងត្រូវជួបជុំគ្នាម្តង​ ដើម្បីឱ្យគាត់បានស្គាល់គ្នាពង្រីកទំនាក់ទំនងពង្រីកឱកាសអាជីវកម្ម​ និងបង្កើនមិត្តភាព។ ​BNI​ ដែលបានបង្កើតឡើងដោយលោកវេជ្ជបណ្ឌិត​អាយ​វិន​ម៉ាយស្ទ័រ​ នៅឆ្នាំ១៩៨៥​។ ​បច្ចុប្បន្ន​ BNI​ មាននៅ៧៨ប្រទេស មានសមាជិកជាង២៤​ម៉ឺននាក់។​

គោលបំណងចំបងរបស់ BNI​ ជួយសមាជិករបស់​ BNI​ ដែលជាម្ចាស់អាជីវកម្ម ដើម្បីពង្រីកអាជីវកម្មតាមប្រព័ន្ធ​ BNI​។ ពេលចូលរួមជាសមាជិករបស់​ BNI​ និងទទួលបានអត្ថប្រយោជន៍ចំនួន៥​យ៉ាង រួមមានទី១៖ ក្រុមទីផ្សារដ៏ធំ, ទី២៖ បានសិទ្ធិផ្តាច់មុខនៅក្នុងក្រុមរបស់​គាត់, ទី៣៖ ​ប្រភពអតិថិជនជាប្រចាំ,​ទី៤៖ វគ្គបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ ធ្វើយ៉ាងណាដើម្បីម្ចាស់អាជីវកម្មមានការរីកចម្រើនកាន់តែខ្លាំងថែមទៀត​ ទី៥៖ ទំនាក់ទំនងយូរអង្វែង។​

លោក​ហុង ​សុខហួរ ​អគ្គនាយកផ្សារមូលបត្រកម្ពុជា​បានឱ្យដឹថា ផ្សារមូលបត្រ​បានចាប់ផ្តើមដំណើរការអស់រយៈពេល៦​ឆ្នាំមកហើយ ​(ឆ្នាំ​២០១២-២០១៨)​ មានក្រុមហ៊ុនចុះបញ្ជីចំនួន៥​ ហើយ​មានក្រុមហ៊ុនចុះបញ្ជីថែម២​ទៀត​នៅបំណាច់ឆ្នាំនេះ។​ លោកបានបន្ថែមថា ផ្សារមូលបត្របានចាប់ផ្តើមដំណើរការយូរហើយហេតុអ្វី​ក្រុមហ៊ុនចុះបញ្ជីតិចម្ល៉េះ? អាចមានមូលហេតុច្រើន និងមានមូលហេតុមួយក្នុងចំណោមហ្នឹង​គឺម្ចាស់សហគ្រិន ម្ចាស់សហគ្រាស ម្ចាស់អាជីវកម្មនៅក្នុងស្រុកនៅមិនទាន់យល់អំពីចំណុចមួយដែលធ្វើឱ្យអាជីវកម្ម​នៅបរទេសគេរីកចម្រើនខ្លាំង​ចំណែកយើងរីកចម្រើនយឺត​គឺប្រើប្រាស់លុយរបស់អ្នកដទៃ​ដើម្បីពង្រីកអាជីវកម្ម។​

សម្រាប់ពង្រីកដៃគូរអាជីវកម្មផ្សេងៗ ជាមួយអាជីវកម្មរបស់ខ្លួន ជាពិសេសទៀតនោះ កម្មវិធីនេះ គឺជាឱកាសពិសេសបំផុត ដើម្បីរៀនសូត្រពីគន្លឹះ និងទ្រឹស្តីធ្វើយ៉ាងណា ធ្វើឲ្យអាជីវកម្ម​របស់អស់លោកអ្នកកាន់តែមានភាពជោគជ័យបន្ថែមទៀតជាមួយ ​BNI​ ដែលបានផ្សារភ្ជាប់អាជីវកម្ម របស់អ្នកជាមួយសមាជិកលើសពី៤០០​នាក់​ និងអ្នកដឹកនាំជាច្រើនរូបទៀតមកពីបណ្តាលប្រទេសនានា៕