Loading...

David Beckham ចង់ទិញខ្សែប្រយុទ្ធ Messi

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 10:43 am

យោងតាមប្រភពព័ត៌មាន The Sun ចេញផ្សាយកាលពីដើមសប្តាហ៍នេះ បានឱ្យដឹងថា លោក David Beckham កំពុងតាមប្រមាញ់យកកីឡាករខ្សែប្រយុទ្ធ Messi របស់ក្លឹបអ្នកមានបុណ្យ Barcelona សម្រាប់រដូវកាល២០២០។

តារាឆ្នើមរបស់ក្លឹប Barcelona នឹងផុតកុងត្រាជាមួយក្លឹបនេះ នៅឆ្នាំ២០២១ ខណៈពេលនោះ គាត់មានមានអាយុ៣៣ឆ្នាំហើយ ពេលនោះ ក្លឹប Inter Miami និងបោះជំហានចូលលេងក្នុងក្របខណ្ឌកំពូលអាមេរិក MLS។

ជាមួយគ្នានេះដែរ ប្រភពព័ត៌មាន Daily Mail បានអះអាងថា ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ស្ថិតនៅក្នុងរ៉ាដាប្រមាញ់របស់ក្លឹប Inter Miami។

ទោះជាយ៉ាងណាក្តី កីឡាករវ័យ៣១ឆ្នាំរូបនេះ គឺស្មោះស្ម័គ្រជាមួយក្លឹប Barcelona ដែលធ្វើឱ្យក្លឹបដទៃទៀត ពិបាកក្នុងការតាមប្រមាញ់។

កីឡាករឆ្នើមៗមួយចំនួនភាគច្រើន ពេលវ័យចាស់ទៅ គឺតែងតែមកលេងនៅក្នុងទឹកដីអាមេរិក រួមមានកីឡាករ Zlatan Ibrahimovic, Thierry Henry និង Beckham ជាដើម។

Inter Miami គឺក្លឹបបាល់ទាត់របស់ Beckham មិនទាន់មានពហុកីឡដ្ឋានជាក់លាក់នៅឡើយទេ ប៉ុន្តែម្ចាស់ក្លឹបកំពុងតែបោះទុនវិនិយោគជាច្រើនលានដុល្លារ៕