Loading...

David Moyes ចង់ទៅដឹកនាំក្រុមជម្រើសជាតិអាមេរិក

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 16:59 pm

លោក David Moyes អតីតគ្រូបង្វឹកក្លឹប Everton និងបិសាចក្រហម Man Utd បានសារភាពថា លោកកំពុងពិចារណាចង់ទៅដឹកនាំក្រុមជម្រើសជាតិបាល់ទាត់សហរដ្ឋអាមរិក។

តាមប្រភពព័ត៌មានមួយចំនួន បានបង្ហាញថា លោកទំនងជាទៅដឹកនាំក្រុមជម្រើសជាតិអាមេរិក ជំនួសគ្រូបង្វឹកស្តីទី លោក Dave Sarachan ដែលត្រូវផុតកុងត្រានៅដំណាច់ឆ្នាំ២០១៨ នេះ។

លោក Moyes បានថ្លែងប្រាប់អ្នកកាសែតថា “ខ្ញុំអាចនឹងទៅដឹកនាំក្រុមជម្រើសជាតិស្ទាំងដែកអាមេរិក ប្រសិនបើការចរចាបានសម្រេច។ ជម្រើសជាតិអាមេរិក គឺជាក្រុមខ្លាំងលំដាប់ពិភពលោកដែរ ជាមួយនឹងទម្រងលេងកំពុងតែហក់ឡើងខ្លាំង”។

លោកបានបន្តទៀតថា “ក្រុមជម្រើសជាតិសហរដ្ឋអាមេរិក កំពុងមានទម្រង់លេងកើនឡើង។ ប្រសិនបើខ្ញុំបានដឹកនាំក្រុមជម្រើសជាតិនេះមែន ខ្ញុំនឹងប្រឹងប្រែងឱ្យអស់លទ្ធភាពជួយដល់ក្រុមនេះ”៕