Loading...

Firmino ក្លាយជាវីរបុរសរបស់ Liverpool

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 14:14 pm

ការស៊ុតបាល់បញ្ចូលទីបាន១គ្រាប់ នៅនាទី៩០បូក១ ជួយឱ្យហង្សក្រហម Liverpool យកឈ្នះក្រុមខ្លាំងបារាំង Paris SG ដោយលទ្ធផល ៣-២ នៅពហុកីឡដ្ឋាន Anfield កាលពីរាត្រីថ្ងៃពុធទី១៩ បានធ្វើឱ្យកីឡាករខ្សែប្រយុទ្ធ Firmino ក្លាយជាវីរបុរសរបស់អ្នកគាំទ្រ។

នៅក្នុងជំនួបបើកឆាកដំបូងនៃការប្រកួត Champion League ម្ចាស់ផ្ទះហង្សក្រហម Liverpool បាននាំមុខរហូត២គ្រាប់ មុនតែតបញ្ចូលទី ដោយខ្សែប្រយុទ្ធ Daniel Sturridge នៅនាទី៣០ និងកីឡាករ James Milner ទទួលបានគ្រាប់បាល់សំណាងប៉េណាល់ទី១ នៅនាទី៣៦។ ទោះជាយ៉ាងណាក្តី មុនចប់វគ្គទី១ កីឡាករ Thomas Meunier ស៊ុតបាល់បាន១គ្រាប់វិញ នៅនាទី៤០។

ចូលមកដល់វគ្គទី២ ក្លឹប Liverpool និង Paris SG បន្តការវាយសម្រុកគ្នាទៅវិញទៅមក ហើយជាលទ្ធផលនៅនាទី៨៣ Kylian Mbappe តាមស្មើ ២-២។

បន្ទាប់ពីក្រុមភ្ញៀវតាមបានស្មើក្រុមម្ចាស់ផ្ទះ Liverpool បានវាយសម្រុកយ៉ាងខ្លាំង ហើយមានឱកាសស៊ុតបាល់បញ្ចូលទីបាន១គ្រាប់ទៀតនាំមុខ ៣-២ នៅនាទី៩០បូក១ ហើយបានរក្សាលទ្ធផលនេះ រហូតដល់ចប់ការប្រកួត៕