Loading...

Man City ចង់បាន Benjamin Pavard

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 10:07 am

សម្រាប់រដូវកាលដោះដូរខែមករា ២០១៩ ខាងមុខនេះ ក្លឹបមេឃខៀវ Man City កំពុងចាប់អារម្មណ៍ចង់បានកីឡាករខ្សែការពារ Benjamin Pavard ក្រុមជម្រើសជាតិបារាំង ដែលកំពុងលេងឱ្យក្លឹបបាល់ទាត់អាល្លឺម៉ង់ Stuttgart។

លោក Pep Guardiola បានចាប់អារម្មណ៍កីឡាកររូបនេះ តាំងពីបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី ។

លោក Pep Guardiola ចង់បានកីឡាកររូបនេះ មកពង្រឹងតំបន់ការពារដែលកំពុងមានចន្លោះប្រហោង។

ក្រៅពីក្លឹប Man City កីឡាកររូបនេះ ក៏ត្រូវបានក្លឹបមួយចំនួនទៀតចង់បាន មានដូចជា ក្លឹប Barcelona, Juventus និង Bayern។

Benjamin Pavard អាចលេងនៅតំបន់ការពារកណ្តាល ខាងក្រោយ ឬស្លាបស្តាំ ក៏បាន ដែលមានន័យថា គាត់អាចដើរតួជំនួសកីឡាករបាន៣នាក់ ក្នុងពេលតែមួយ៕