OPPO ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណែកទីផ្សារទូរស័ព្ទ ក្នុងតម្លៃ៤០០ដល់៦០០ដុល្លារ ក្នុងត្រីមាសទី២
ក្រុមហ៊ុន OPPO ត្រូវបានដាក់ឈ្មោះដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint ថាជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេនៅក្នុងកំរិតតម្លៃខ្ពស់។ លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានបង្ហាញថា Brand OPPO បានកំពុងតែរីកចម្រើនក្នុងចំណោមការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សារ ដែលមានភាពប្រកួតប្រជែងនេះ។ លើសពីនេះទៅទៀត ជាមួយនឹងការលក់ចេញស្មាតហ្វូន ជាង៩៥% ដែលបានមកពីទីផ្សារនៃប្រទេសចិន ក្រុមហ៊ុន OPPO មានឱកាសច្រើនដើម្បីបង្កើនចំណែកទីផ្សាររបស់ខ្លួន ហើយក្រុមហ៊ុនមួយនេះនឹងនាំយកផលិតផលស្មាតហ្វូនដ៏ស្រស់ស្អាតរបស់ខ្លួន ទៅកាន់អតិថិជនវ័យក្មេងកាន់តែច្រើននៅជុំវិញពិភពលោក។
របាយការណ៍ Counterpoint បានសន្និដ្ឋានថា ដោយមានដំណើរការល្អបំផុតនៅក្នុងការដឹកជញ្ជូនផលិតផលលំដាប់ខ្ពស់ ទីផ្សារស្មាតហ្វូនតម្លៃខ្ពស់នៅលើពិភពលោក មានការកើនឡើងចំនួន៧% នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០១៨។ សរុបមក ក្រុមហ៊ុន Apple, Samsung, OPPO, Huawei, Xiaomi, និងក្រុមហ៊ុន One Plus រួមគ្នា មានចំណែកទីផ្សារ ៩១ភាគរយ នៃទីផ្សារទូរស័ព្ទចល័តលំដាប់ខ្ពស់នៅលើពិភពលោក។
នៅក្នុងចំណែកទីផ្សារទូរស័ព្ទលំដាប់ខ្ពស់ ក្នុងតម្លៃចន្លោះពី៤00 ទៅ ៦00ដុល្លារ (ដែលស្មើនឹង ៤៥%នៃចំណែកទីផ្សារសរុប) OPPO ឈរនៅលំដាប់ទីមួយ ដោយមានចំណែកទីផ្សារ ២២% ។ បន្ទាប់មកគឺក្រុមហ៊ុន Apple ក៏មានចំណែកទីផ្សារ ២២% ហើយតាមពីក្រោយដោយក្រុមហ៊ុន Samsung, Huawei, Xiaomi និង One Plus ។ នៅក្នុងតម្លៃ៦00ដុល្លារr ទៅ ៨00ដុល្លារ ក្រុមហ៊ុន Apple និង Samsung មានចំណែកទីផ្សារ៨៥% (ដែលស្មើនឹង៣៥% នៃចំណែកទីផ្សារសរុប)។ ហើយនៅក្នុងកម្រិតតម្លៃច្រើនជាង៨00ដុល្លារ គឺក្រុមហ៊ុន Apple មានចំណែកទីផ្សារ៨៨% (ដែលស្មើប្រហែលនឹង ២០% នៃចំណែកទីផ្សារសរុប) ។ តាមរយៈទិន្នន័យនៃទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់របស់នៃប្រទេសចិននេះ អាចបញ្ជាក់បានថា ក្រុមហ៊ុន Apple បានជាប់ចំណាត់ថ្នាក់លេខ១ ហើយក្រុមហ៊ុន OPPO ឈរនៅលំដាប់ទីពីរ។
ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិន បាន “ធ្វើឱ្យប្រសើរឡើង” នូវផលិតផលស្មាតហ្វូនរបស់ខ្លួនជាពិសេស គឺមានលក្ខណៈពិសេស និងមុខងារថ្មីៗជាច្រើន ហើយត្រង់ចំណុចនេះ គឺ OPPO ធ្វើបានយ៉ាងល្អជាងគេ។ តួយ៉ាង ម៉ូឌែល OPPO Find X ដែលទើបចេញលក់កាលពីពេលថ្មីៗនេះ ទទួលការសរសើរជាឯកច្ឆន្ទពីសំណាក់ឧស្សាហកម្ម និងទីផ្សារ បន្ទាប់ពីការចាប់ផ្តើមផលិតផលជាមួយនឹងបច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិត មានដូចជា អេក្រង់កោង កាមេរ៉ាបង្កប់ខ្លួន បែប3D និងបច្ចេកវិទ្យាសាកថ្មកំពូលលឿន SuperVOOC ជាដើម។ លើសពីនេះទៅទៀត OPPO ក៏បានចាប់ដៃគូសហការជាមួយសាកលវិទ្យាល័យ Stanford ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI ហើយបានធ្វើតេស្តពិសោធន៍យ៉ាងជោគជ័យទៅលើបច្ចេកវិទ្យា 5G សម្រាប់ការប្រើប្រាស់នៅលើស្មាតហ្វូន នាពេលខាងមុខផងដែរ។លោក Shen Yi Ren ជំនួយការអគ្គនាយករងនៃក្រុមហ៊ុន OPPO និងជាប្រធានផ្នែកទីផ្សារនៅចិនដីគោក បាននិយាយថា “ក្រុមហ៊ុន OPPO នឹងក្លាយជាក្រុមហ៊ុនដំបូងគេ ដែលដាក់ឱ្យដំណើការទូរស័ព្ទចល័តដែលទ្រទ្រង់ប្រព័ន្ធសេវា 5G” ។និយាយជារួមមក OPPO ពិតជាខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ទាំងបច្ចេកវិទ្យា ទាំងផលិតផលក៏ដូចជាទីផ្សាររបស់ខ្លួន៕