Loading...

OPPO F9 គ្រាន់តែបើក​លក់​ថ្ងៃ​ដំបូង ធ្វើឲ្យ​​កក្រើក​ទីផ្សារ​ទូទាំង​កម្ពុជា

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី៧ ខែកញ្ញា ឆ្នាំ២០១៨​ | បច្ចេកវិទ្យា | | 0 | ម៉ោង 14:04 pm

មិន​បាច់​រង់​ចាំ​យូរ​ទៀត​ទេ ចាប់​ពី​ថ្ងៃ​នេះ​ទៅ ​ប្រិយមិត្ត​អាច​រក​ទិញ​បាននូវ OPPO F9 នៅ​គ្រប់​ហាងទូរស័ព្ទនានាទូទាំង​ប្រទេស​កម្ពុជា។

មាន​អ្វី​ភ្ញាក់​ផ្អើល​សម្រាប់​ការ​បង្ហាញ​វត្តមាន​របស់ OPPO F9 ​លើ​ទី​ផ្សារ​កម្ពុជា?

ស្ថិត​ក្នុង​តម្លៃ​៣៣៩ដុល្លារ​អាមេរិក OPPO F9 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន។ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ជាថ្ងៃបើកលក់ជាផ្លូវការរបស់ម៉ូដែលសំខាន់ប្រចាំឆ្នាំរបស់ OPPO ហើយក៏ជាថ្ងៃកំណត់ដែលអតិថិជនដែលបានកុម្ម៉ង់ទុកមុនដើម្បីទទួលយកម៉ូដែល OPPO F9នេះផងដែរ។

យើងសង្កេតឃើញគ្រប់ហាងទូរស័ព្ទស្ទើរតែទាំងអស់ សុទ្ធតែមានភ្ញៀវមកយ៉ាងច្រើនកុះករ អ្នកខ្លះបានមករង់ចាំតាំងពីព្រឹក ដើម្បីឆាប់ទទួលបានទូរស័ព្ទទៅប្រើ។ ដោយសារហេតុផលនេះ មានហាងទូរស័ព្ទជាច្រើនជូបនូវបញ្ហាដាច់ស្តុក ខ្វះទូរស័ព្ទជូនដល់អតិថិជន។

ជួបជាមួយម្ចាស់ហាងមួយរូបនៅរាជធានីភ្នំពេញ លោកស្រីបានប្រាប់ឲ្យដឹងថា “ក្រុមហ៊ុន OPPO ចេញទូរស័ព្ទ F9 នេះមក ពិតជាត្រូវចិត្តអ្នកប្រើប្រាស់មែនទែន ព្រោះអតិថិជនចូលចិត្តទូរស័ព្ទដែលមានអេក្រង់ពេញ ថ្មខ្លាំងហើយសាកឆាប់ពេញ RAM ទំហំធំ ដើម្បីងាយស្រួលលេងហ្គេម ជាពិសេសនោះ គឺតម្លៃសមរម្យ ដូច្នេះគ្រាន់តែOPPO F9 នេះ ចេញភ្លាម ពួកគាត់ក៏មកទិញភ្លាមតែម្តង។

រីឯកញ្ញា សោភា ដែលជាអតិថិជនដែលបានមកជាវ OPPO F9 បាននិយាយ​ថា “កញ្ញា​តាម​ដាន​ OPPO F9 ច្រើន​ដង​មក​ហើយ ​តាម​អ៊ីនធើរណេត អំពី​ថ្ងៃ​ចេញ​លក់របស់វា​ ព្រោះ​កញ្ញា​ជា​អ្នក​ចូល​ចិត្ត​ថត​រូប ​និងសែលហ្វី មួយ​ថ្ងៃៗ​ ចាំ​តែ​ថ្ងៃ​ចេញ​លក់ ហើយ​ថ្ងៃ​នេះ​គ្រាន់​តែ​ប្រកាស​លក់​ភ្លាម​ កញ្ញា​ដើរ​រក​ទិញ​ភ្លាម”។

កញ្ញា​បន្ត​ថា “សម្រាប់​អ្នក​ចូល​ចិត្ត​លេង​អ៊ីនធើណេត​ច្រើនដូចរូបនាង OPPO F9 នេះហើយ ដែលស័ក្តិសមបំផុត ព្រោះវាសាកថ្មបានលឿន ដូចនេះអារឿងអស់ថ្មទូរស័ព្ទនោះលែងជាបញ្ហាទៀតហើយ”។

ខុស​ពី​កញ្ញាសោភា លោកពូថេង ដែលបានអញ្ចើញមកជាវទូរសព្ទនៅ​ម្តុំផ្សារដើមគ បាន​ប្រាប់ថា “លោកមិនសូវជាយល់ដឹងច្រើនពីទូរស័ព្ទដៃនោះទេ តែប្រពន្ធរបស់លោកស្រលាញ់ទូរស័ព្ទម៉ាក OPPO នេះណាស់ គ្រាន់តែបានឃើញគេចាក់ស្ពតពាណិជ្ជកម្មលើទូរទស្សន៍ភ្លាម ប្រពន្ធលោកពូប្រាប់ថា ចង់បាន។ ពេលនោះ លោកពូបានមករកទិញ OPPO F9 ពីហាងភ្លាម តែខាងហាងប្រាប់ថា ទូរស័ព្ទមិនទាន់មកដល់ទេ ទាល់តែថ្ងៃទី៦ ខែកញ្ញា បានមកដល់។ ដោយចង់ឲ្យប្រពន្ធសប្បាយចិត្ត លោកពូក៏បានធ្វើការកុម៉្មង់នូវ OPPO F9 នេះមួយគ្រឿងទុក។

លោកពូបន្តថា “ពីរថ្ងៃទៀត ជាថ្ងៃកំណើតរបស់ប្រពន្ធលោកហើយ លោកពូនឹងយកទូរស័ព្ទនេះទៅ surprise ប្រពន្ធរបស់លោក មិនដឹងគាត់នឹងសប្បាយចិត្តយ៉ាងណាទេ”។

ទូរស័ព្ទ​ម៉ូដែល​ចុង​ក្រោយ​ OPPO F9 មួយ​នេះ​ មាន២ពណ៌ ​សម្រាប់​ជ្រើស​រើស​ គឺក្រហម (Sunrise Red) និង​ខៀវ (Twilight Blue)  ហើយផ្ទៃ​ខាង​ក្រោយ​មាន​ពណ៌​ប្រដេញ (Gradient) នៅ​ពេល​ចាំង​ពន្លឺ នឹង​ឃើញ​ក្រឡា​រាង​ស្រទាប់​ផ្កា​ឈូក។ បន្ថែម​ពី​នេះ អេក្រង់​រាង​តំណក់​ទឹក (Water Drop Screen) ទំហំ៦,៣អ៊ីញ កម្រិត FULL HD+  ពិត​ជា​អាច​ទាក់​ចិត្ត​ទាំង​ការ​មើល​អ៊ីនធើរណេត លេង​ហ្គេម និង​មើល​វីដេអូ។

បើនិយាយ​ពី​កម្លាំង​នៃ​ថាម​ពល​ថ្ម​វិញ ​គឺ​ខ្លាំង​អស្ចារ្យ OPPO F9 បំពាក់​ដោយ​បច្ចេក​វិទ្យា​សាក​ថ្ម​លឿន VOOC សាក៥នាទី និយាយ​បាន​២ម៉ោង ក្រោម​កម្លាំង​ថ្ម 3500mAh។ OPPO F9  កម្លាំង​ម៉ាស៊ីន​បំពាក់​ដោយ Chip MTK P60, GPU Mali G72, CPU Octa-Core, RAM 6GB, ROM 64GB  អាច​លេង​ហ្គេម​ និង​មើល​វីដេអូ​ដោយ​មិន​ចាំ​បាច់​បារម្ភ​នឹង​បញ្ហា​រអាក់​រអួល​ឡើយ។

ចាំ​អង្កាល​ទៀត? តោះ! ទៅ​យក​កាដូ​ពី​ OPPO F9 ចាប់​ពី​ថ្ងៃ​នេះ​តទៅ!