Loading...

កីឡាករខ្សែការពារ Laurent Koscielny ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិបារាំង

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 14:23 pm

តាមប្រភពព័តមានពី Sky Sport ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា កីឡាករ Laurent Koscielny ខ្សែការពារក្លឹបកាំភ្លើងធំ Arsenal បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិមាន់គកបារាំង ក្នុងវ័យ៣៣ឆ្នាំ។

កីឡាករ Laurent Koscielny បាននិយាយថា “រហូតមកដល់ពេលនេះ ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ក្រុមជម្រើសជាតិបារាំង។ ខ្ញុំមានវ័យ៣៣ឆ្នាំ ធ្លាប់បានលេងយូរ៉ូ ២ដង និងបាល់ទាត់ពិភពលោកម្តង។ បារាំង ពេលនេះកំពុងស្ថិតក្នុងជំនាន់ដ៏អស្ចារ្យ ព្រោះមានកីឡាករឆ្នើមៗជាច្រើន”។

កីឡាករឆ្នើមរូបនេះ បានខកខានទៅប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសរុស្សី បន្ទាប់ពីបញ្ហារបួសពេលលេងឱ្យ Arsenal ប៉ះ At Madrid នៅពានង្វាន់ Europa League។ សម្រាប់នៅពេលនេះ គេចង់យកពេលផ្តោតលើក្លឹបអាជីពវិញ។

Laurent Koscielny ជាប់ជម្រើសជាតិជាតិបារាំង តាំងពីឆ្នាំ២០១១ លេងបាន៥១ ប្រកួតទាត់បញ្ចូលទីបានមួយគ្រាប់គត់ ក្នុងនាមជាខ្សែការពារ៕