Loading...

កីឡាករ៤រូបនេះ នឹងអវត្តមានពេល Real Madrid ប៉ះ CSKA Mos

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 18:17 pm

តាមប្រភពព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា កីឡាករសញ្ជាតិវែល Gareth Bale នឹងមិនបានជួយក្លឹប Real Madrid ក្នុងយុទ្ធនាការប្រកួត Uefa Champion League ប៉ះជាមួយ CSKA Mos ដោយសាររបួសរសៃពួរ។

Bale ដែលរកគ្រាប់បាល់បាន៤គ្រាប់ ក្នុងរដូវកាលនេះ ត្រូវបានប្តូរចេញត្រឹមតង់ទីមួយ ក្នុងអំឡុងពេលប្រកួតស្មើ ០-០ ជាមួយក្លឹប At Madrid។

បន្ថែមជាមួយនឹងអវត្តមានរបស់ Bale ក្លឹប Real Madrid ក៏បាត់បង់កីឡាករប្រធានក្រុម Sergio Ramos ខ្សែការពារ Marcelo និងខ្សែបម្រើ Isco ក៏អវត្តមានពីក្លឹបយក្ស Real Madrid ដែរ។

ពាក់ព័ន្ធនឹងអវត្តមានរបស់កីឡាករ Isco, Ramos និង Marcelo គេមិនបានប្រាប់ពីមូលហេតុឱ្យដឹងនោះទេ។

ក្លឹប Real Madrid គឺជាម្ចាស់ពានរង្វាន់ Champion League ៣រដូវកាលចុងក្រោយជាប់ៗគ្នា  បានបំបាក់ Roma ដោយលទ្ធផល ៣-០ ក្នុងការប្រកួតបើកឆាកដំបូង នៅក្នុងពូល G៕