Loading...

កូរ៉េខាងជើង ព្រមានអាមេរិក ប្រឆាំងទៅនឹងវិធានការណ៍បំផ្លាញទំនុកចិត្ត

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:47 pm

នៅក្នុងវេទិការការពារជាតិទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨ លោក Song Il Hyok អគ្គនាយករងវិទ្យាស្ថានក្រសួងការបរទេសកូរ៉េខាងជើង បានថ្លែងថា កូរ៉េខាងជើង បានទទូចសុំឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មចេញជាបន្ទាន់ពីប្រទេសរបស់ខ្លួន ហើយបានព្រមានថា ការដាក់ទណ្ឌកម្ម គឺជាវិធានការបំផ្លាញទំនុកចិត្ត ដែលធ្វើឱ្យអន្តរាយដល់កិច្ចពិភាក្សាកាត់រំសាយអាវុធនុយក្លេអ៊ែរ។

លោក Song Il Hyok បាននិយាយថា “ទណ្ឌកម្ម និងសម្ពាធ វានឹងធ្វើឱ្យកូរ៉េខាងជើង កាន់តែឈឺចាប់ជាងការទទួលបានលទ្ធផលល្អ ហើយវាជាវិធានការណ៍បំផ្លាញទំនុកចិត្ត មិនមែនជាវិធានការណ៍កសាងទំនុកចិត្តនោះទេ”។

នៅក្នុងកិច្ចប្រជុំ លោកបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន លើកលែងការដាក់ទណ្ឌកម្ម ហើយលោកបានហៅថា ការដាក់ទណ្ឌកម្ម គឺជាឧបសគ្គមួយដែលធ្វើឱ្យប្រទេសទាំងពីរ មិនអាចកសាងទំនុកចិត្តបានទេ។

ទាក់ទងទៅនឹងការអំពាវនាវរបស់លោក Song Il Hyok គេមិនទាន់ឃើញមានការបំភ្លឺ ពីភាគីសហរដ្ឋអាមេរិក នៅឡើយទេ។

នៅក្នុងជំនួបប្រជុំលើកទីមួយ កាលពីខែមិថុនា នៅក្នង្នុប្រទេសសិង្ហបុរី លោកដូណាល់ ត្រាំ និងលោកគីម ជុងអ‘នុ បានចុះហត្ថលេខារួម ដោយសន្យាកាត់រំសាយអាវុធនុយក្លេអែ‘រ ប៉ុន្តែ រហូតមកដល់ពេលនេះ ភាពរីកចម្រើនមានតិចតួចបំផុត៕