Loading...

កូរ៉េខាងត្បូង ៥នាក់ ស្លាប់បាត់បង់ជីវិតលើភ្នំហិមាល័យ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:55 pm

យោងតាមមន្ត្រីទេសចរកូរ៉េខាងត្បូង បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃនេះ ថា អ្នកឡើងភ្នំជនជាតិកូរ៉៥នាក់ និងមគ្គុទ្ទេសក៍ ជនជាតិនេប៉ាល់ ៤នាក់ បានស្លាប់បាត់បង់ជីវិតនៅលើកំពូលភ្នំហិមាល័យ បន្ទាប់ពីមានខ្យល់ព្យុះបោកបក់ចំជំរំរបស់ពួកគេ។

មន្ត្រីដដែលបានឱ្យដឹងទៀតថា  ខ្យល់ព្យុះនោះបានបោកបក់ទៅលើជំរំអ្នកឡើងភ្នំ Gurja ដែលមានកម្ពស់៧៩១៣ម៉ែត្រ។ ក្រោយកើតហេតុ អាជ្ញាធរនេប៉ាល់ បានប្រើប្រាស់ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ ស្វែងរកអ្នកបាត់ខ្លួនទាំងនោះ។ ក្រោយពីចំណាយពេលអស់៣ម៉ោង ក្រុមអ្នកសង្គ្រោះបានរកឃើញសាកសព៨នាក់ ខណៈដែលម្នាក់ទៀត មិនទាន់ត្រូវបានរកឃើញនៅឡើយ។

ភ្នំ Gurja មានកម្ពស់ខ្ពស់បំផុតទី៧ នៅលើពិភពលោក។ ប្រទេសនេប៉ាល់ មានភ្នំខ្ពស់ៗ ចំនួន៨ ក្នុងចំណោមភ្នំ ខ្ពស់បំផុតទាំង១៤ នៅលើពិភពលោក រួមទាំង ភ្នំអេវ៉ារេស៕