Loading...

ក្រែមការពារកម្តៅថ្ងៃ ចាំបាច់ទាំងបុរសនិងស្ត្រី

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨​ | សម្រស់ | | 0 | ម៉ោង 14:24 pm

ខែនេះកម្តៅថ្ងៃក្តៅខ្លាំងណាស់ ដូចនេះគួរតែប្រើក្រែមការពារកម្តៅថ្ងៃ សម្រាប់លាបការពារទាំងស្បែកមុខ និងស្បែកដងខ្លួន។ ក្រែមការពារកម្តៅថ្ងៃ ពុំមែនសម្រាប់ប្រើតែស្ត្រីនោះទេ បុរសក៏ចាំបាច់ត្រូវប្រើដូចគ្នា។

  • ក្រែមការពារកម្តៅថ្ងៃ មិនមែនការពារបានពេញមួយថ្ងៃឡើយ។ ប្រសិទ្ធភាពរបស់វា អាចថយចុះ នៅពេលត្រូវទឹកនិងញើស។
  • គួរជ្រើសប្រើក្រែមប្រភេទ Sun Screen ឬ Sun Block មិនមែន Sun Tan ឡើយ។
  • ជ្រើសកម្រិតបង្ការកម្តៅថ្ងៃដែលមាន SPF ចាប់ពី៣០ឡើងទៅ។
  • ប្រសិនត្រូវធ្វើកិច្ចការដែលប៉ះទឹក គួរជ្រើសក្រែមការពារកម្តៅថ្ងៃ ដែលអាចបង្ការទឹក (Water Resistant)។
  • គួរជ្រើសប្រើក្រែម ប្រភេទដែលអាចបង្ការបានទាំងជាមួយកាំរស្មី UVA និង UVB។
  • ជ្រើសប្រើប្រភេទក្រែមឱ្យសមស្រប នឹងសភាពស្បែក ដូចជា ប្រភេទសាច់ក្រែម សាច់ចេល ប្រភេទស៉្ប្រៃយ៍ និងជាប្រភេទដប”