Loading...

ក្លឹប ​Everton ចាប់អារម្មណ៍ចង់បាន Nasri

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 18:18 pm

សម្រាប់រដូវកាលដោះដូរ ខែមករា ២០១៩ ខាងមុខនេះ ក្លឹប Everton កំពុងចាប់អារម្មណ៍ចង់បាន Samir Nasri អតីតកីឡាករក្លឹប​ Arsenal និង Man City ។

កីឡាករវ័យ៣១ឆ្នាំរូបនេះ អាចនឹងចូលហ្វឹកហាត់ជាមួយក្លឹប Everton នៅខែក្រោយ បន្ទាប់ពីរួចផុតបម្រាមសារធាតុញៀន។

យោងតាមប្រភពព័ត៌មានពី Daily Mail បានឲ្យដឹងថា លោក Marco Silva និងមន្ត្រីក្លឹប បានពិភាក្សាគ្នាពីលទ្ធភាពនាំយកកីឡាករជម្រើសជាតិបារាំង ត្រឡប់មកកាន់ទឹកដីអង់គ្លេស វិញ។

ខ្សែបម្រើប្រយុទ្ធដែលធ្លាប់ជួយឲ្យមេឃខៀវ Man City ឈ្នះពានPremier League ២ដង អត់មានក្លឹបលេងចាប់តាំងចាកចេញពីក្លឹបបាល់ទាត់តួកគី Antalyaspor កាលពីខែមករា ។

ខ្សែបម្រើដែលធ្លាប់មានរឿងចម្រូងសម្រាសច្រើន បានបង្ហាញចំណាប់អារម្មណ៍ចង់វិលត្រឡប់មកទឹកដីអង់គ្លេសវិញ។

កីឡាករ Nasri បច្ចុប្បន្នកំពុងជាប់បម្រាមប្រើប្រាស់សារធាតុញៀន ក្នុងអំឡុងពេលលេងនៅក្លឹប Sevilla កាលពីឆ្នាំ​២០១៦។

 

កីឡាករ Nasri ត្រូវបានភ្នាក់ងារប្រឆាំងសារធាតុញៀន (WADA) ដាក់បម្រាម៦ខែ ប៉ុន្តែក្រោយមកត្រូវបានពន្យារដល់១៨​ខែ ៕