ខប់ៗហ្មង!!! តួឯកស្រី “រឿងបុព្វេសន្និវាស” កំពូលតារា Bella គ្រង់តំណែងជាឯកអគ្គរដ្ឋទូតរបស់ Huawei ៣ប្រទេស កម្ពុជា ថៃ ឡាវ
ភ្នំពេញ ថ្ងៃទី12 តុលា ឆ្នាំ 2018 ៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនទូរស័ព្ទឈានមុខគេមួយនៅកម្ពុជា បានប្រកាសតែងតាំងកញ្ញា Bella Ranne ជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ ។
Bella (បេឡា) មានប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រកាន់តែខ្លាំង បន្ទាប់ពីបានសម្តែងជាតួឯកស្រីក្នុង “រឿងបុពេ្វសន្និវាស” ដែលជាខ្សែភាពយន្តភាគថៃ ល្បីកក្រើកបំផុតប្រចាំឆ្នាំ។ កំពូលតារាស្រីរូបនេះ នឹងក្លាយជាឯកអគ្គរដ្ឋទូតកំពូលស្មាតហ្វូន Huawei Nova 3 និង Nova 3i។
ការរង់ចាំយ៉ាងអន្ទះសាររបស់អ្នកគាំទ្រថា តើនរណានឹងក្លាយជាឯកអគ្គរដ្ឋទូតថ្មីរបស់ Huawei ត្រូវបានបញ្ចប់។
ភាពរំភើបសប្បាយរីករាយជាមួយនិងភាពភ្ញាក់ផ្អើល បានចាប់ផ្តើមនៅពេលដែលកញ្ញា Bella (បេឡា) បានក្លាយជាឯកអគ្គរដ្ឋទូតទាំងបីប្រទេស។ កញ្ញានឹងមានសកម្មភាពរីករាយជាច្រើន ជាមួយអ្នកគាំទ្រនៅកម្ពុជា។ មុខមាត់ថ្មី ស្វាគមន៌ឯកអគ្គរដ្ឋទូតថ្មី Huawei ស៊េរី NOVA3 /Nova 3i នឹងមានអ្វីដែលរំភើប ភ្ញាក់ផ្អើល កើតឡើងបន្តទៀតឆាប់នេះៗ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Bella (បេឡា) ទទួលបានប្រជាប្រិយភាពខ្លាំងគួរឲ្យកត់សម្គាល់ តាមរយៈខ្សែភាពយន្តភាគថៃ រឿង “ ភរិយាបណ្តូលចិត្ត”។ ដោយសារតែសន្ទុះនៃការគាំទ្រ កញ្ញាត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធី “ជំនួបតារា” កាលពីខែតុលា ឆ្នាំ 2016 ដែលនេះជាការមកជួបអ្នកគាំទ្រនៅប្រទេសកម្ពុជា ជាលើកទីមួយ។ បន្ទាប់ពីក្លាយជាតួឯកស្រីក្នុងខ្សែភាពយន្តរឿង “បុពេ្វសន្និវាស” ដែលជាខ្សែភាគយន្តទទួលបានការពេញនិយម និងកក្រើកបំផុតក្នុងស្រទាប់មហាជនទាំងក្នុងនិងក្រៅប្រទេស ជាថ្មីម្តងទៀត Bella (បេឡា) បានមកចូលរួមកម្មវិធី “ជំនួបតារា” ជាលើកទីពីរ កាលពីខែកក្កដា ឆ្នាំ2018 ។ មិនតែប៉ុណ្ណោះ ស្របពេលជាមួយគ្នានេះដែរ កញ្ញាក៏ទទួលបានការអនុញ្ញាតឲ្យចូលគាល់ព្រះមហាក្សត្រីយានី នរោត្តម មុនីនាថ សីហនុ។ លើសពីនេះទៀត ថ្មីៗនេះ Bella (បេឡា) ក៏ទទួលបានពានរង្វាន់ជាតារាស្រីដែលមានប្រជាប្រិយភាពបំផុតប្រចាំឆ្នាំ2018 ផងដែរ។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សាររបស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា បានលើកឡើងថា “ការជ្រើសរើសអ្នកតំណាងថ្មីនេះ គឺជាយុទ្ធសាស្ត្រទីផ្សារក្នុងតំបន់ ដែលយើងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារគោលដៅឲ្យកាន់តែជិតស្និទ្ធិ ជាពិសេស ជាមួយយុវវ័យ។ មិនតែប៉ុណ្ណោះនៅប្រទេសកម្ពុជា ថៃ និងឡាវ Bella (បេឡា) ទទួលបានប្រជាប្រិយភាព និងមានសន្ទុះនៃការគាំទ្រខ្លាំង ដែលអាចជួយជំរុញឲ្យម៉ាកផលិតផលរបស់យើងកាន់តែមានភាពល្បីល្បាញក្នុងតំបន់។ ក្រុមហ៊ុននឹងពិនិត្យលទ្ធភាពដើម្បីរៀបចំអញ្ផើញ Bella (បេឡា) ដើម្បីចូលរួមកម្មវិធី Bella NOVA Tour Concert ឬ Bella NOVA Fans” តាមពេលតាមវេលាសមស្រប ឆាប់ៗនេះ ឬកម្មវិធីណាមួយដែលសមស្របនាពេលអនាគត ដើម្បីបំពេញតម្រូវចិត្តយុវវ័យ”។
ទូរស័ព្ទ Huawei Nova 3 និង 3i ដែលមានកញ្ញាBella (បេឡា) ជាអ្នកតំណាងពិតជាធ្វើឲ្យអ្នករាល់គ្នាពេញចិត្តទាំងតម្លៃ គុណភាព និងរូបរាង ដែលមានតួកញ្ចក់ចែងចាំង ដូចគ្រាប់ពេជ្រ បំពាក់កាមេរ៉ា4គ្រាប់ ពណ៌ភ្លឺទាក់ទាញ លម្អដោយគែមកោងអាលុយមីញ៉ូម មាំធន់ ម៉ាអ៊ែម។ លើសពីនេះទៅទៀត Huawei Nova 3 និង 3i នឹងមានជម្រើសពណ៌កាលីបទាន់សម័យពីរទៀត គឺពណ៌ស និងមាស ដែលនឹងមានលក់ឆាប់ៗនេះ។
តោះមើលវីដេអូលម្អិតអំពីដំណើរមកកម្ពុជា មុនៗ និងកាយវិការដ៏គួរឲ្យស្រលាញ់ខ្យូតៗ
ស្ប៉តពាណិជ្ជកម្មជាមួយកាយវិការក្រមិចក្រមើមដែលល្បីខ្លាំង ផ្សព្វផ្សាយ #Nova3/3i នៅថៃ
https://www.youtube.com/watch?v=EPHTQZpIGKA