Loading...

ខ្សែការពារ Eric Bailly ក្លឹប២ កំពុងចាប់អារម្មណ៍

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 14:18 pm

ក្លឹបមាន់ខ្នាយមាស Tottenham និងកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា កំពុងប្រជែងគ្នាចង់បានកីឡាករខ្សែការពារ Eric Bailly  ពីក្លឹបបិសាចក្រហម Man Utd សម្រាប់រដូវកាលដោះដូរខែមករា ខាងមុខនេះ។

នេះបើយោងតាមប្រភពព័ត៌មានពី The Sun ចេញផ្សាយកាលពីថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។

នៅក្នុងពហុកីឡដ្ឋាន Old Trafford ខ្សែការពារសញ្ជាតិកូតឌឺវ័រ រូបនេះ មិនស្ថិតក្នុងក្រសែភ្នែករបស់លោកJose Morinho នោះទេ បើទោះជាលោកជាអ្នកទិញកីឡាកររូបនេះ ពីក្លឹប Villarreal ក្នុងតម្លៃជាង៤០លានដុល្លារ កាលពីឆ្នាំ២០១៦។

ទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងថា ​ក្លឹប Man Utd ព្រមលក់កីឡាករBailly ទៅឲ្យក្លឹបគូប្រជែង ឬយ៉ាងណានោះទេ៕

នៅជាមួយក្លឹបបិសាចក្រហម Man Utd រយៈពេល២ឆ្នាំ ស៊ុតបាល់បាន១គ្រាប់ ក្នុងការបង្ហាញវត្តមាន៤៣ប្រកួត៕