Loading...

គ្រូបង្វឹកកាំភ្លើងធំ Arsenal ចង់បាន Thomas Partey

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 14:08 pm

បើទោះជាក្លឹប​ Arsenal មានខ្សែបម្រើគ្រប់គ្រាន់ទៅហើយក្តី តែលោក Unai Emery នៅតែចាប់អារម្មណ៍ចង់បានកីឡាករខ្សែបម្រើការពារ Thomas Partey ពីក្លឹប At Madrid ។

ទោះបីមានចំណាប់អារម្មណ៍បែបនេះក្តី ក្លឹប Arsenal មិនទាន់បានបង្ហើបឲ្យដឹងថា តើហ៊ានឲ្យតម្លៃខ្លួនកីឡាកររូបនេះ ប៉ុន្មានលានដុលា្លរនោះទេ? ខណៈសាមីក្លឹប ក៏មិនទាន់មានប្រតិកម្មតបបែបណាដែរ។ ខណៈលោក Diogo Simeone គ្រូបង្វឹកក្លឹប At Madrid កំពុងតាមប្រមាញ់កីឡាករខ្សែបម្រើ Rodrigo Bentacur ពីក្លឹបJuventus។

កីឡាករវ័យ២៥ឆ្នាំ បានផ្លាស់ទៅលេងឲ្យ​ At Madrid កាលពីឆ្នាំ២០១១ ក្រោយផ្ទេរមកពីក្លឹប។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន៧គ្រាប់ ក្នុងការបង្ហាញវត្តមាន៦៧ប្រកួត៕