Loading...

ឈប់ប្រើឱសថពន្យារកំណើត អាការដូចម្តេច?

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨​ | សុខភាព | | 0 | ម៉ោង 14:18 pm

ស្ត្រីជាច្រើនមានការកង្វល់ថា នៅពេលឈប់ពិសាឱសថពន្យារកំណើត នឹងមានអាការខុសប្រក្រតីកើតឡើងចំពោះរាងកាយឬអត់? ការឈប់ពិសាឱសថពន្យារកំណើត ក្រៅពីមានកូនហើយ បញ្ហាឈាមហូរចេញមកច្រេចច្រូច និងរដូវមកឈប់ៗ ក៏អាចកើតឡើងបានដែរ ដោយវដ្តរដូវ អ្នកខ្លះអាចមកយឺត ឬលឿនជាងធម្មតា។

តែយ៉ាងណាក៏ដោយ ក្រោយពីឈប់ពិសាឱសថពន្យារកំណើត រដូវត្រូវមករាល់ខែ ទោះបីមកតិចឬច្រើន ព្រោះប្រសិនឈប់ពិសាឱសថពន្យារកំណើត ហើយរដូវមិនមក ក៏គួរពិនិត្យមើលផ្ទៃពោះ ហើយក្រោយឈប់ពិសាឱសថ ក្នុងអំឡុងពេលដំបូង រដូវនឹងខុសប្រក្រតីខ្លះ ប្រមាណ១-៣ខែ វដ្តរដូវនឹងដូចដើម គឺមកក្នុងបរិមាណដូចដើម ឬស្រដៀងបរិមាណដើម និងមកក្នុងអំឡុងពេលស្រដៀងវដ្តរដូវដើម ថែមទាំងអាការឈាមហូររិញៗ នឹងមិនមានទៀតឡើយ តែប្រសិនឈប់ពិសាថ្នាំពន្យារកំណើតហើយ រដូវមិនមក និងពិនិត្យទៅមិនមានផ្ទៃពោះ ឬបាត់រដូវយូរជាង២ខែ ករណីនេះគួរប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីរកមូលហេតុឱ្យបានច្បាស់លាស់៕