Loading...

ដូណាល់ ត្រាំ រកមូលនិធិបាន១០០លាន សម្រាប់យុទ្ធនាការបោះឆ្នោត២០២០

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:56 pm

បើទោះជានៅសល់រយៈពេល២ឆ្នាំទៀត  ទើបដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អាណត្តិទី២ របស់លោកដូណាល់ ត្រាំ តែគិតមកដល់ពេលនេះ លោកប្រមូលមូលនិធិបានជាង១០០លានដុល្លារ សម្រាប់ធ្វើយុទ្ធនាការបោះឆ្នោត នាពេលខាងមុខនេះ។

នេះបើយោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ ២០១៨។

រយៈពេល៣ខែ (ពីខែកក្កដា-ខែកញ្ញា) ប្រធានាធិបតីដូណាល់ ត្រាំ រកបានមូលនិធិច្រើនជាង១៨លានដុល្លារ តាមរយៈគណៈកម្មាធិការយុទ្ធនាការ នឹងប្រតិបត្តិការរៃអង្គាសមូលនិធិសម្រាប់ទ្រទ្រង់គណបក្សរបស់លោក។ គិតសរុបមកត្រឹមចុងខែកញ្ញា មូលនិធិដែលប្រមូលបានមានចំនួន៣៥,៤លាន ដែលមាននៅក្នុងគណនីធនាគារ។ ការចាប់ផ្តើមប្រមូលមូលនិធិរបស់ប្រធានាធិបតី បានធ្វើឡើងលឿនជាងលោកបារ៉ាក់ អូបាម៉ា ដែលរង់ចាំរហូតដល់ឆ្នាំទី៣ នៃអាណត្តិរបស់លោក ទើបចាប់ផ្តើមប្រមូលមូលនិធិសម្រាប់យុទ្ធនាការបោះឆ្នោតតំណែងប្រធានាធិបតីអាណត្តិថ្មី សម្រាប់ការបោះឆ្នោតឆ្នាំ២០២០ ខាងមុខនេះ ប្រធានាធិបតីដែលសម្បូរទៅដោយការដាក់ទណ្ឌកម្មរបស់ប្រទេសដទៃ អាចនឹងមានប្រាក់ច្រើនជាង១០០លាន សម្រាប់យុទ្ធនាការបោះឆ្នោត៕