Loading...

ឌី សូនីតា និងអាឡិច ហ្សូរ៉ា ថើបមាត់គ្នាដូចប្តីប្រពន្ធ

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 15:43 pm

ស្រីស្អាតប្រុសសង្ហា១គូ ដែលបណ្តើរគ្នាដូចលលកញីឈ្មោល នាងឌី សូនីតា និងលោកអាឡិច ហ្សូរ៉ា នោះ បានថើបមាត់គ្នាផ្អើលពេញផ្សារទំនើបសុវណ្ណា កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ក្នុងកម្មវិធីសម្ពោធរឿង “កែវវេទមន្ត”  របស់ផលិតកម្ម Rock។

ស្រីស្អាតឌី សូនីតា ក្រៅពីថើបមាត់ជាមួយប្រុសសង្ហាអាឡិច ហ្សូរ៉ា នោះ អ្នកទាំងកាន់ដៃគ្នាយ៉ាងស្អិតល្មួត សឹងតែមិនអាចប្រឡេះគ្នាចេញបានឡើយ ហើយសកម្មភាពបែបនេះ គឺមានរយៈពេលជាង២ឆ្នាំទៅហើយ ដែលគេសង្ស័យថា ពួកគេបានបង្កាត់ភ្លើងស្នេហាជាមួយគ្នាទៀតផង។ ប៉ុន្តែ រាល់លើកឱ្យតែសាកសួររឿងស្នេហា ដោយបើកជាចំហនេះ ឌី សូនីតា និងអាឡិច ហ្សូរ៉ា តែងតែអះអាងថា ពួកគេរាប់អានគ្នាធម្មតាៗទៅវិញ ដោយនិយាយថាជា Bro & Sis។

ទោះជាយ៉ាងណា តាមរយៈវីដេអូជាច្រើនដែលបង្ហាញថា ឌី សូនីតា និងអាឡិច ហ្សូរ៉ា មានភាពស្និទ្ធស្នាលគ្នាខុសពីធម្មតា ដូចជាការជិះរថយន្តតែ២នាក់ នៅកណ្តាលរាត្រីស្ងាត់នោះ គេពិបាកជឿថា ស្រីស្រស់ប្រុសសង្ហា១គូនេះ ពួកគេគ្រាន់តែរាប់អានគ្នាធម្មតាណាស់ ព្រោះថា កន្លងមកមានតារាល្បីៗជាច្រើនរូបមកហើយ ដែលដំបូងថា រាប់អានគ្នាធម្មតាៗ តែចុងក្រោយ បែរជាដឹកដៃគ្នាចូលរោងការទៅវិញ ដូចជា ករណីនាងឆោម ឆពុំ និងលោកអ៊ុក ណារីម ជាដើម។

ឌី សូនីតា ធ្លាប់លេចឮថា មានប្រុសអ្នកមានទ្រព្យជាច្រើនតាមស្នេហា អំឡុងពេលដែលនាងកាន់តែបណ្តើរគ្នាត្រសង ជាមួយអាឡិច ហ្សូរ៉ា នេះ ហើយគេចាំបានថា កាលពីឆ្នាំមុន គ្រាន់តែសូនីតា រៀបចំធ្វើកម្មវិធីខួបកំណើតនៅសណ្ឋាគារសុខាភ្នំពេញ ដោយចំណាយថវិកាអស់ជាង៥ម៉ឺនដុល្លារនោះ ស្រាប់តែមានមហាជនកាន់តែច្រើនផ្តោតការសង្ស័យថា តើទំនាក់ទំនងសូនីតា និងអាឡិច ហ្សូរ៉ា ដូចប្តីប្រពន្ធនោះ គ្រាន់តែជាការបំបាំងគូស្នេហ៍ពិតរបស់សូនីតា នៅក្រោយខ្នង ឬយ៉ាងណា? ប៉ុន្តែ សូនីតា មិនដែលហ៊ានបង្ហាញមុខម្ចាស់ចិត្តពិត ក្រៅពីបណ្តើរលោកហ្សូរ៉ា គ្រប់ពេលវេលាទាំងអស់នោះឡើយ៕