Loading...

តុលាការកាត់ទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូង ជាប់ពន្ធនាគារ១៥ឆ្នាំ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី៥ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:49 pm

កាលពីព្រឹកថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨ តុលាការទីក្រុងសេអ៊ូល បានកាត់ទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ម្យុងបាក់ ឱ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងអំឡុងដែលលោកកាន់អំណាច។

ក្រៅពីបទពុករលួយ អតីតប្រធានាធិបតីរូបនេះ ក៏ត្រូវបានចោទប្រកាន់ពីបទរំលោភអំណាច និងបន្លំប្រើប្រាស់ថវិការជាតិ ហើយតុលាការបញ្ជាឱ្យបង់ប្រាក់ពិន័យចំនួន១១,៥លានដុល្លារផងដែរ។

ទាក់ទងទៅនឹងការចោទប្រកាន់នេះ លោកលី ម្យុងបាក់ បានថ្លែងថា “វាគឺជាគំនុំនយោបាយ”។

លោកម្យុងបាក់ បានក្លាយជាមេដឹកនាំទី៤ របស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ។

លោកលី ម្យុងបាក់ មិនបានបង្ហាញវត្តមាននៅក្នុងសវនាការទេ ដោយសារបញ្ហាសុខភាព។

គួររំលឹកថា កាលពីខែមេសា ឆ្នាំ២០១៨ លោកស្រីបាក់ គឺនហេ ក៏ត្រូវបានតុលាការទីក្រុងសេអ៊ូល កាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល៣៣ឆ្ន្នាំ និងវិន័យជាប្រាក់១៧លានដុល្លារ ពាក់ព័ន្ធទៅនឹងបទពុករលួយដូចគ្នា៕