Loading...

តំណែង Julen Lopetegui ធ្លាក់ទៅលើ Conte ឬអត់ នឹងត្រូវដឹងយប់នេះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 15:33 pm

បន្ទាប់ពី​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ ​ក្រោម​ថ្វី​ជើង​របស់ក្លឹបអ្នកមានបុណ្យ Barcelona ​ក្នុង​លទ្ធផល ៥-១ កាលពីរាត្រីថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨ កៅអីគ្រូបង្វឹករបស់លោក Julen Lopetegui បានរង្គោះរង្គើ ដែលអាចឈានទៅដល់ការបណ្តេញចេញពីតំណែង។

បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​ប្រធាន​ក្លឹប​​សម្រេច​ចិត្ត​ថានឹងបណ្ដេញ​លោក Julen ត្រឹមរាត្រីថ្ងៃ​ចន្ទ​នេះ ។

បន្ទាប់ពីសម្រេចថា បណ្តេញលោកចេញពីតំណេង Julen Lopetegui បេក្ខភាព​អាទិភាពដែលនឹងចូលមកស្នងតំណែងនេះ គឺ​លោក Conte ​អតីត​អ្នក​ចាត់ការ​ក្រុម Chelsea ​។ ព្រោះ​ថា​បច្ចុប្បន្ន​នេះ ​លោក​មិន​ទាន់​មាន​ការងារ​ធ្វើ​នៅ​ឡើយ​ទេ ​ក្រោយ​ពី​ក្លឹប​នៅ​អង់គ្លេស​ បណ្ដេញ​ចេញ។

តាម​ប្រភព​នៅ​អ៊ីតាលី ​បញ្ជាក់​ថា ​ការ​ចរចា​របស់​ក្រុម Real Madrid ​និង Conte ​ត្រូវ​គ្នា​អស់​ហើយ ​នៅ​ចាំ​តែ​ពេល​ប្រកាស​ផ្លូវការ ​និង​ធ្វើ​សន្នីសីទ​កាសែត​ប៉ុណ្ណោះ៕