Loading...

ត្រាំ សង្ឃឹមថា មានកិច្ចព្រមព្រៀង​ពាណិជ្ជកម្មថ្មីជាមួយចិន  

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 16:59 pm

លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក សង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ ជាមួយចិន ពាក់ព័ន្ធទៅនឹងជម្លោះពាណិជ្ជកម្ម ប៉ុន្តែ ក៏មិនភ្លេចពីការគំរាមថា ប្រសិនបើកិច្ចព្រមព្រៀងនោះមិនបានទទួលជោគជ័យ ការដំឡើងពន្ធរាប់ពាន់លានដុល្លារថ្មីបន្ថែមទៀត អាចនឹងកើតមានឡើងដដែល។​ នេះបើតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃអង្គារ ទី30 ខែតុលា ឆ្នាំ 2018។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ FOX លោកដូណាល់ ត្រាំ បាននិយាយថា “បើទោះជាមានការបរាជ័យនៅក្នុងជំនួបស្វែងរកការបញ្ចប់ជម្លោះពាណិជ្ជកម្ម ២-៣លើកកន្លងមកទៅហើយក្តី ខ្ញុំនៅតែសង្ឃឹមថា ភាគីទាំងពីរនឹងមានកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ នៅពេលខាងមុខនេះ”។

លោកបានបន្ថែមទៀតថា “សហរដ្ឋអាមេរិក  ចង់ចុះកិច្ចព្រមព្រៀងនេះ នៅពេលឥឡូវ ប៉ុន្តែភាគីចិន មិនទាន់បានត្រៀមខ្លួននៅឡើយទេ”។

ដោយឡែក សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទ ថា ទីក្រុងវ៉ាស៊ីនតោន  កំពុងតែត្រៀមខ្លួនប្រកាសការដំឡើងពន្ធថ្មី ទៅលើមុខទំនិញចិន នៅដើមខែធ្នូ ប្រសិនបើជំនួបប្រជុំដោះស្រាយជម្លោះពាណិជ្ជកម្ម នៅខែវិច្ឆិកា ទទួលបានបរាជ័យ៕