Loading...

ថៃ នឹងរៀបចំការបោះឆ្នោតជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 18:09 pm

យោងតាមលោក Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រីបានប្រកាស នៅថ្ងៃពុធ នេះថា នឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ ដោយពុំមានការកែប្រែទេ។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីរូបនេះ ស្របពេលដែលមានការព្រួយបារម្ភនឹងការរិះគន់មកលើរដ្ឋាភិបាលថៃ ដែលតែងតែពន្យារពេលការបោះឆ្នោត ម្តងហើយម្តងទៀត។

កាលពីខែមុន រដ្ឋាភិបាលយោធាថៃ លោកប្រាយុទ្ធ ចាន់អូចារ ដែលបានចូលកាន់តំណែង កាលពីឆ្នាំ២០១៤ តាមរយៈការធ្វើរដ្ឋប្រហារ បានប្រកាសម្តងហើយថា នឹងរៀបចំការបោះឆ្នោត នៅក្នុងចន្លោះខែកុម្ភៈ និងខែឧសភា ឆ្នាំ២០១៩។

លោក Prawit Wongsuwan បាននិយាយថា ប្រសិនបើសួរថា តើការបោះឆ្នោត នឹងត្រូវពន្យារពេលតទៅទៀត ដែរឬទេ? វានឹងគ្រាន់តែអ្នកដទៃប៉ុណ្ណោះ ដែលនិយាយពាក្យនេះ សម្រាប់រដ្ឋាភិបាលថៃ គឺពុំមានការពន្យារពេលតទៅទៀតនោះទេ ហើយកាលបរិច្ឆេទជាក់លាក់នោះ អាចនឹងរៀបចំធ្វើឡើងកាលពីថ្ងៃទី២៤  ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។

ការពន្យារពេលបោះឆ្នោតរបស់ប្រទេសថៃ មកដល់ពេលនេះ បានធ្វើឱ្យមេដឹកនាំគណបក្សប្រឆាំង រិះគន់យ៉ាងខ្លាំង ដោយចោទប្រកាន់ថា នេះគ្រាន់តែជាលេស ដើម្បីបន្តអំណាចរដ្ឋាភិបាលយោធា តែប៉ុណ្ណោះ៕