Loading...

ធ្លាក់សចន្លោះពេលមានផ្ទៃពោះ គ្រោះថ្នាក់ឬទេ?

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨​ | សុខភាព | | 0 | ម៉ោង 9:38 am

ស្ត្រីដែលមានធ្លាក់សចន្លោះពេលមានផ្ទៃពោះជារឿងធម្មតា ព្រោះពេលមានផ្ទៃពោះ នឹងមានការប្រែប្រួលគ្រប់ផ្នែកនៃសរីរាង្គ និងអ័រម៉ូនភេទ ទើបបណ្តាលឱ្យកើតមានឈាមកក ឬផ្តុំទុកច្រើនក្នុងទ្វារមាស បរិវេណកស្បូន ក្រពេញផ្សេងៗក្នុងកស្បូនធ្វើការខ្លាំង និងមានទឹកហូរចេញមកពីទ្វារមាសច្រើន។ ពេលធ្លាក់ចេញមក នឹងមានការប្រែប្រួលនាំឱ្យកោសិការលាយចេញកើតជាធ្លាក់សបាន និងជាពិសេស ក្នុងអំឡុងចុងក្រោយនៃការមានផ្ទៃពោះ នឹងកើតមានរំអិលសៗចេញមកពីទ្វារមាស តែពុំមានអារម្មណ៍ក្រហាយ ឬរមាស់បរិវេណទ្វារមាសទេ។

ហេ៎តុអ្វីមានផ្ទៃពោះធ្លាក់សច្រើន?

ចំពោះស្ត្រីកំពុងពពោះដែលធ្លាក់សច្រើនក្នុងអំឡុងពេលមានផ្ទៃពោះ កើតពីឥទ្ធិពលនៃអ័រម៉ូន។ ការមានធ្លាក់ស ចំពោះស្ត្រីមានផ្ទៃពោះ គ្រាន់តែជាការសម្រួលខ្លួនតាមធម្មតា។ លុះក្រោយសម្រាលរួចរាល់ហើយ នឹងឈានទៅរកភាវៈធម្មតា និងបាត់ធ្លាក់សផងដែរ៕