Loading...

ប្រពន្ធបាត់ពីផ្ទះ៣ថ្ងៃ ប្តីប្រកាសតាមរក

​ សោម សុភា​​ | ថ្ងៃសុក្រ ទី៥ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានជាតិសង្គម និងជីវិត | | 0 | ម៉ោង 16:58 pm

ខេត្តបាត់ដំបង ៖ ស្ត្រីជាប្រពន្ធដែលចេញពីផ្ទះចោលប្តីអស់រយៈពេល៣ថ្ងៃមកហើយនេះ មានឈ្មោះនួន អាយុ២៨ឆ្នាំ មានលំនៅភូមិស្រះគុយ ឃុំមុខរ៉ា២ ស្រុករុក្ខគិរី។

តាមប្រភពពីបុរសជាប្តីឈ្មោះធារ៉ា បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធគាត់ស្រលាញ់គ្នាខ្លាំងណាស់ រស់នៅក៏ចុះសម្រុងគ្នា មិនដែលជួបរឿងរកាំរកូសអ្វីធំដុំទេ ចំណែកគាត់ជាប្តីស្រលាញ់ប្រពន្ធស្ទើរលេប មិនដែលមាត់តូចមាត់ធំដាក់ប្រពន្ធឡើង តែមិនដឹងយ៉ាងម៉េច នៅសុខៗប្រពន្ធស្រាប់តែបាត់ចេញពីផ្ទះបែបនេះតែម្តង។

បុរសជាប្តីខាងលើ បានបញ្ជាក់ថា ពេលនេះ គាត់ជាប្តីពិតជាបារម្ភពីសុវត្ថិភាពប្រពន្ធខ្លាំងណាស់ ខ្លាចត្រូវមនុស្សមិនល្អបោកបញ្ឆោតនាំយកទៅធ្វើបាប ហេតុនេះ ប្រសិនបើបងប្អូនណាប្រទះឃើញមនុស្សស្រីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់គាត់ជាប្តី តាម រយៈវិទ្យុអេប៊ីស៊ី ដែលមានលេខទូរស័ព្ទ ០១២ ២៣ ១០ ១០៕