Loading...

ពិសារឱសថពន្យារកំណើតបន្ទាន់ ក្នុងចន្លោះពេលមករដូវបានឬទេ?

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨​ | សុខភាព | | 0 | ម៉ោង 14:56 pm

ការប្រើថ្នាំពន្យារកំណើតបន្ទាន់ក្នុងពេលកំពុងមករដូវ អាចបាន តែអាចនាំឱ្យវដ្តរដូវមកមិនទៀងទាត់ ដូចជា វដ្តរដូវក្នុងជុំបន្ទាប់ អាចមកយឺត ឬលឿនជាង១-២សប្តាហ៍។ រីឯឈាមរដូវដែលចេញមកនៅក្រោយពេលលេបឱសថពន្យារកំណើតបន្ទាន់ ១សប្តាហ៍ ក៏មិនមែនឈាមរដូវដែរ តែជាឈាមពីផលប៉ះពាល់នៃឱសថ។

ទោះបីរួមភេទដោយមិនបានការពារនៅចន្លោះពេលមករដូវក្តី ការប្រឈមអាចនឹងមានផ្ទៃពោះមានតិចតួចបំផុត ជាពិសេស ចំពោះស្ត្រីដែលមានវដ្តរដូវធម្មតាមកទៀងទាត់រាល់ខែ ឱកាសដែលអាចមានគភ៌បានស្ទើរតែគ្មានសោះតែម្តង។ ដូច្នេះ ពុំចាំបាច់លេបឱសថពន្យារកំណើតបន្ទាន់ឡើយ៕