Loading...

មិត្តហ្វូន ប្រគល់រង្វាន់រថយន្ត TOYOTA Hilux Revo និងលុយសុទ្ធជាច្រើនរង្វាន់ទៅកាន់អតិថិជនមានសំណាង

​ សោម សុភា​​ | ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 14:22 pm

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ក្រុមហ៊ុនមិត្តហ្វូនបានប្រារព្ធពិធីប្រគល់រង្វាន់រថយន្ត TOYOTA Hilux Revo និងលុយសុទ្ធជាច្រើនរង្វាន់ទៅកាន់អតិថិជនដែលមានសំណាងបំផុតរបស់ខ្លួនដែលបានឈ្នះពីកម្មវិធី «ទិញស៊ីមឈ្នះឡាន TOYOTA Hilux Revo និងលុយសុទ្ធជាច្រើនរង្វាន់» នៅឯផ្សារទំនើបអ៊ីអនសែនសុខស៊ីធី។

គួរបញ្ជាក់ថាចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ រាល់អតិថិជនទាំងអស់គ្រាន់តែធ្វើការទិញស៊ីមកាតមិត្តហ្វូនថ្មី និងធ្វើការបញ្ចូលទឹកប្រាក់ចាប់១ដុល្លារឡើងទៅកំឡុងពេលនៃកម្មវិធីនេះ នឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា៖ រង្វាន់ប្រចាំខែជារៀងរាល់ខែ ទឹកប្រាក់ ៥០០ដុល្លារ ១រង្វាន់, ទឹកប្រាក់ ១,០០០ដុល្លារ ១រង្វាន់, ទឹកប្រាក់ ១,៥០០ដុល្លារ ១រង្វាន់, និងរង្វាន់ធំចុងក្រោយរថយន្តម៉ាក TOYOTA Hilux Revo ដែលមានតម្លៃរហូតដល់ទៅ ៣,៥០០០ដុល្លារ ចំនួន១រង្វាន់ ដែលទើបនឹងស្វែងរកឃើញអ្នកឈ្នះថ្មីៗនេះ។

អ្នកនាង ប្រាជ្ញ សាមឿន រស់នៅខេត្តស្វាយរៀង ជាអតិថិជនដែលមានសំណាងបំផុតដែលបានឈ្នះរង្វាន់ដ៏ធំអស្ចារ្យនៃរថយន្ត TOYOTA បានមានប្រសាសន៍ថា៖ «ខ្ញុំរំភើបរីករាយឥតឧបមា ដែលមិននឹកស្មានថា ឈ្នះរង្វាន់រថយន្ត១គ្រឿងពីក្រុមហ៊ុនមិត្តហ្វូនបែបនេះសោះ។ នេះគឺជារង្វាន់ធំបំផុតក្នុងឆាកជីវិតខ្ញុំ»។ អ្នកនាងបានបន្ថែមថា «ខ្ញុំភ្ញាក់ផ្អើលពេលដែលក្រុមហ៊ុនតេមកប្រាប់ ដំបូងអត់សូវជឿទេ ប៉ុន្តែមានអ្នកតេមកប្រាប់និងសួរនាំច្រើន ព្រមទាំងអបអរសាទរខ្ញុំ ខ្ញុំក៏ជឿជាក់តែម្តង»។

អ្នកឈ្នះម្នាក់ទៀតមកពីខេត្តបន្ទាយមានជ័យ អ្នកនាងឡូវ ស្រីលាប អ្នកឈ្នះរង្វាន់ទឹកប្រាក់ ១,០០០ដុល្លារ ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ «សូមអរគុណដល់ក្រុមហ៊ុនមិត្តហ្វូនចំពោះកាដូដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ខ្ញុំអាចយកលុយនេះទៅធ្វើអ្វីក៏បាន។ ខ្ញុំចង់ប្រើមិត្តហ្វូនយូរអង្វែងតទៅមុខទៀត ហើយខ្ញុំប្រហែលនឹងមានឱកាសឈ្នះរង្វាន់ផ្សេងៗជាច្រើនទៀតនៅពេលក្រោយ»។

លោកញ៉ុង ឌិនថន អគ្គនាយករងរបស់ក្រុមហ៊ុនមិត្តហ្វូន ដែលបានចូលរួមជាអធិបតី ក្នុងពិធី ប្រគល់រង្វាន់នោះ បានមានប្រសាសន៍ថា៖ «យើងពិតជាសប្បាយរីករាយដែលបានស្វែងរកអតិថិជនដែលមានសំណាងបំផុតពីកម្មវិធី ទិញស៊ីមឈ្នះឡាន របស់យើង។ ការផ្តល់ជូននេះសម្រាប់អតិថិជនរបស់មិត្តហ្វូនទាំងអស់ដែលតែងតែគាំទ្រនិងប្រើប្រាស់សេវាកម្មរបស់មិត្តហ្វូន។ ឆាប់ៗនេះយើងនឹងមានកម្មវិធីថ្មីប្លែកៗសម្រាប់អតិថិជនរបស់យើងជាបន្តទៀត»។

មិត្តហ្វូនជាមួយនឹងទស្សនៈវិស្ស័យអាជីវកម្ម “ផ្តល់គ្រប់យ៉ាងដែលអ្នកត្រូវការ” តែងតែស្វែងយល់នូវអ្វីដែលអតិថិជនចង់បាន ដូច្នេះហើយក្រុមហ៊ុនតែងតែនាំមកនូវតម្លៃដ៏ពិតប្រាកដទៅកាន់អតិថិជនគ្រប់រូបដែលតែងតែគាំទ្រ និងប្រើប្រាស់សេវាកម្មរបស់មិត្តហ្វូន។ សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer ៕