Loading...

មុខម្ហូបព្រឹកនេះ ៖ សាច់ជ្រូក៣ជាន់ លីងអំបិលម្ទេស

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨​ | មុខម្ហូប | | 0 | ម៉ោង 9:48 am

គ្រឿងផ្សំ

-សាច់ជ្រូកបីជាន់………………………… 200ក្រាម

-ខ្ទឹមសចិញ្ច្រាំ………………………. 1ស្លាបព្រាបាយ

-ម្ទេសចិញ្ច្រាំ……………………….. 1ស្លាបព្រាបាយ

-ជីរវ៉ាន់ស៊ុយចិញ្ច្រាំ………………… 1ស្លាបព្រាបាយ

-អំបិល…………………………… 1ស្លាបព្រាកាហ្វេ

-ប្រេងឆា បន្តិច។

វិធីធ្វើ

-យកសាច់ជ្រូកបីជាន់ ដាក់ចូលឆា ថែមអំបិលបន្តិច ឆាបញ្ចូលគ្នារហូតដល់ឆ្អិន និងមានពណ៌លឿង សឹមចាក់ប្រេងឆាចេញខ្លះ ប្រសិនច្រើនពេក។

-បន្ទាប់មក កៀរសាច់ជ្រូកដាក់ខាងខ្ទះ ហើយយកខ្ទឹមស ម្ទេស និងជីរវ៉ាន់ស៊ុយ ដាក់ចូលលីងឱ្យឈ្ងុយ។

-រួចយកសាច់ជ្រូក និងគ្រឿងលីង ច្របល់បញ្ចូលគ្នា។

-ដួសដាក់ចាន ទទួលទានក្តៅៗជាមួយបាយ ឬទឹកជ្រលក់ កាន់តែមានរសជាតិឆ្ងាញ់ជាប់មាត់៕