Loading...

មុខម្ហូបល្ងាចនេះ ៖ ស្បែកជ្រូកបំពង គ្រាប់ស្វាយចន្ទី

​ សុ វណ្ណារ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨​ | មុខម្ហូប | | 0 | ម៉ោង 16:53 pm

គ្រឿងផ្សំ

-ស្បែកជ្រូកបំពង…………………………………………………………. ១ ចានចង្កឹះ

-ទឹកស៊ីអ៊ីវ…………………………………………………………… ១ ស្លាបព្រាបាយ

-ប្រេងខ្យង…………………………………………………………. ២ ស្លាបព្រាបាយ

-គ្រាប់ស្វាយចន្ទី………………………………………………………………. ១ ក្តាប់

-ស្លឹកខ្ទឹមហាន់………………………………………………………………… ២ ដើម

-ខ្ទឹមសចិញ្ច្រាំ……………………………………………………………….. ៣ កំពឹស

-ខ្ទឹមបារាំងហាន់………………………………………………………………. ១ មើម

-ម្ទេសក្រៀម……………………………………………………………………. ៤ ផ្លែ

-ស្ករស……………………………………………………………. ២ ស្លាបព្រាកាហ្វេ

-ប្រេងឆា…………………………………………………………. ២ ស្លាបព្រាបាយ។

វិធីធ្វើ

-បំពងខ្ទឹមស ខ្ទឹមបារាំង និងម្ទេសក្រៀមឱ្យឈ្ងុយ។

-ថែមស្បែកជ្រូកចូលឆា ផ្សំរសជាតិដោយទឹកស៊ីអ៊ីវ ប្រេងខ្យង និងស្ករស។

-ដាក់គ្រាប់ស្វាយចន្ទី និងស្លឹកខ្ទឹម ចូលឆាបន្ត១-២នាទី សឹមបិទភ្លើង។

-ដួសដាក់ចាន ទទួលទាន ខណៈក្តៅៗ កាន់តែឆ្ងាញ់ពិសា៕