Loading...

យន្តហោះបំបាំងកាយទម្លាក់គ្រាប់បែកអាមេរិក ចុះចតជាបន្ទាន់

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:52 pm

យោងតាមអ្នកនាំពាក្យនៅមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន CNN ថា យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ ប្រភេទ B-2 បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Springs Airport ក្នុងទីក្រុង Colorado។

យន្តហោះដែលមានតម្លៃ១,២ពាន់លាន ធ្វើដំណើរឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាស Whiteman នៅក្នុង Missouri ដែលមានអ្នកបើកបរ២នាក់ និងជំនួយការអ្នកបើកបរ២នាក់ បានបង្ខំចិត្តចុះចតជាបន្ទាន់ ប៉ុន្តែ ពុំមានគ្រោះថ្នាក់នោះទេ។ មូលហេតុនៃការចុះចតបន្ទាន់នេះ គឺកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។ យន្តហោះទម្លាក់គ្រាប់បែក ប្រភេទ B-2 អាចផ្ទុកមនុស្សចំនួន៤នាក់ និងគ្រឿងផ្ទុះ បានជិត២ម៉ឺនគីឡូក្រាម ដែលក្នុងនោះ មានទាំងគ្រាប់បែកមីស៊ីល និងគ្រាប់មីន ជាដើម៕