Loading...

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Mike Pompeo និងជួបជាមួយគីម ជុងអ៊ុន

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 18:11 pm

យោងតាមក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រកាសឱ្យដឹងកាលពីថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨ ថា លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចប្រទេសកូរ៉េខាងជើង  នៅថ្ងៃអាទិត្យ សប្តាហ៍នេះ និងជួបជាមួយមេដឹកនាំលោកគីម ជុងអ៊ុន ដើម្បីពិភាក្សាគ្នាពីកាត់រំសាយអាវុធនុយក្លេអ៊ែរ។

ការប្រកាសទុកមុនដ៏កម្រនៃជំនួបប្រជុំជាមួយមេដឹកនាំវ័យក្មេង លោកគីម ជុងអ៊ុន បានកើតឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីកូរ៉េខាងជើង បង្ហាញជំហរចង់ជួបចរចាជាមួយសហរដ្ឋអាមេរិក ដោយនិយាយថា ខ្លួននឹងមិនលះបង់អាវុធនុយក្លេអ៊ែរ ជាថ្នូរទៅនឹងសន្ធិសញ្ញាសន្តិភាពនោះទេ។

នេះគឺជាដំណើរទស្សនកិច្ចលើកទី៤ របស់លោក Mike Pompeo ទៅកាន់ទឹកដីកូរ៉េខាងជើង ស្របពេលដែលរដ្ឋបាលដូណាល់ ត្រាំ កំពុងតែស្វែងរកកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់អាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីល រយៈចម្ងាយវែង។

ទោះជាយ៉ាងណាក្តី គេមិនទាន់ដឹងថា តើជំនួបប្រជុំលើកទី២ រវាងលោកដូណាល់ ត្រាំ និងលោកគីម ជុងអ៊ុន អាចនឹងធ្វើឡើងនៅពេលណានោះទេ បើទោះជាមានការអះអាងថា កិច្ចប្រជុំលើកទី២ អាចនឹងធ្វើនៅដំណាច់ឆ្នាំ២០១៨ នេះ៕