Loading...

រ៉ាប៊ី ល្បី១បទ រកចំណូលបាន១០ម៉ឺនដុល្លារ ទិញផ្ទះបង់រំលស់ថែមទៀត

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 17:06 pm

ស្រីស្អាតផាន វីរ៉ាទី ហៅរ៉ាប៊ី ដែលគេស្គាល់ថាជាម្ចាស់បទ “មាន់ស្រែ” នោះ បានអះអាងកាលពីពេលថ្មីៗនេះថា ពេលនេះអាជីពសិល្បៈរបស់នាងពិតជាលោតទៅមុខរហ័សរហួនពីការរំពឹងទុកមែន ព្រោះគ្រាន់តែល្បីបទ “មាន់ស្រែ” ១បទនោះ អាចឱ្យនាងរកបានប្រាក់ចំណូលដល់ទៅ១០ម៉ឺនដុល្លារ។

ការប៉ាន់ប្រមាណពីការរកលុយបាន១បទ ដល់ទៅ១០ម៉ឺនដុល្លារបែបនេះ របស់នាងរ៉ាប៊ី គឺគិតទៅលើការច្រៀងតាមកម្មវិធីប្រគំតន្ត្រីផ្សេងៗ ទាំងខេត្ត ទាំងក្រុង នៅពេលដែលនាងល្បីបទនេះភ្លាម អំឡុងបុណ្យចូលឆ្នាំខ្មែរ២០១៧ រហូតមកដល់ពេលនេះ។ ប៉ុន្តែយ៉ាងណា ចម្លើយអះអាងរបស់នាងបេប៊ី នៅពេលនេះ គឺជាការទប់ស្កាត់ចំពោះការសង្ស័យទាំងឡាយដែលលេចឮថា ស្រីស្អាតរូបនេះមានគូស្នេហ៍នៅពីក្រោយខ្នង បានជានាងទិញផ្ទះបាន១ល្វែង និងត្រៀមទិញផ្ទះថែម១ល្វែងទៀត នាពេលខាងមុខនេះផងដែរ។

ទោះជាយ៉ាងណា រ៉ាប៊ី នៅតែបញ្ជាក់ថា លុយដែលនាងទិញផ្ទះ១ល្វែងនោះ គឺបានមកពីអាជីពចម្រៀង ក្រោយពេលដែលនាងល្បីបទ “មាន់ស្រែ” នោះ ហើយនាងទិញដោយបង់រំលស់ ពេលនេះជិតរួចហើយ ទើបគិតចង់ទិញផ្ទះថែម១ល្វែងទៀត ព្រោះថា នាងជាកូនអ្នកក្រ ដែលកើតនៅខេត្តបាត់ដំបង និងពេលនេះ បានទៅរស់នៅខេត្តកំពត។ ហេតុនេះហើយ បានជាចង់ទិញផ្ទះឱ្យបាននៅភ្នំពេញ ដូចគេ ហើយនាងយល់ថា ថ្ងៃក្រោយផ្ទះឡើងថ្លៃ នឹងបានចំណេញ ខុសពីការលេងម៉ូដឡាន ដែលប្រឈមការខាតរហូត។

ក្រៅពីរៀបគម្រោងទិញផ្ទះ១ល្វែងថែមទៀតនោះ នាងរ៉ាប៊ី ក៏បានទិញដី១ប្លង់នៅខេត្តកំពត ផងដែរ។ ពេលដែលនាងត្រឡប់មកពីច្រៀងសម្តែងនៅអាមេរិក កាលពីខែមេសា ឆ្នាំ២០១៨ នេះ។ រ៉ាប៊ី ដែលតាំងចិត្តថា នឹងមិនលេងម៉ូដឡានហួសពីសមត្ថភាពដែលនាងអាចទៅរួចនោះ ពេលនេះនាងជិះរថយន្ត២គ្រឿង ឆ្លាស់គ្នា គឺ Lexus RX300 និង Starex។

រ៉ាប៊ី ដែលថាការចាកចេញពីការធ្វើ MC នៅហង្សមាស ចូលច្រៀងនៅថោន គឺជាជម្រើសត្រឹមត្រូវនេះ ក្រោយល្បីបទ “មាន់ស្រែ” ពេលនេះ នាងរំពឹងផ្ទុះបទ “លុយ លុយ លុយ” បើទោះជាមុននេះក្បាច់រាំរបស់នាងស្រើបស្រាលខ្លាំងពេក រហូតធ្វើឱ្យតាតាប្រឈមការគាំងបេះដូងក៏ដោយ៕