Loading...

វាសនារបស់ Jose Morinho នៅ Man UTD នឹងត្រូវបានដឹងនៅសប្តាហ៍នេះ

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨​ | កីឡាអន្ដរជាតិ | | 0 | ម៉ោង 16:04 pm

យោងតាមបណ្តាញសារព័ត៌មានបរទេស ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា លោក Jose Morinho អាចនឹងរបូតចេញពីតំណែងកៅអីគ្រូបង្វឹកក្លឹបបិសាចក្រហម Man Utd នៅចុងសប្តាហ៍នេះ។

ការដាក់ឱសានវាទចុងក្រោយទៅលើលោក  Morinho បានកើតឡើងបន្ទាប់ពីក្លឹប Man Utd ប្រកួតចាញ់ West Ham ដោយលទ្ធផល ៣-១ កាលចុងសប្តាហ៍កន្លងទៅ។

៧ប្រកួតបើករដូវកាល បិសាចក្រហម Man Utd ឈ្នះ៣ ស្មើ១ និងចាញ់៣ ស្ថិតនៅចំណាត់ថ្នាក់លេខ១០ ក្នុងតារាង Premier League មាន១០ពិន្ទុ។

នេះគឺជាការចាប់ផ្តើមប្រកួតដែលទទួលបានលទ្ធផលអន់បំផុតរបស់នេះ គិតចាប់តាំងពីឆ្នាំ១៩៨៩។

មន្ត្រីក្លឹប Man  Utd បានប្រាប់កាសែត Daily Mail ថា  លោក Morinho អាចនឹងត្រូវបានបណ្តេញចេញនៅចុងសប្តាហ៍នេះ។

មន្ត្រីដដែលនោះ បានឱ្យដឹងទៀតថា “លោក Ed Woodward នាយកប្រតិបត្តិរងក្លឹបនេះ មានការស្ទាក់ស្ទើរក្នុងការបណ្តេញលោក Morinho ចេញពីតំណែង ប៉ុន្តែបើផ្អែកតាមស្ថានភាពបច្ចុប្បន្នដែលក្លឹបកំពុងមានទម្រង់លេងអន់នោះ  គឺលោក Morinho មិនអាចចៀសផុតនោះទេ”។

ប្រសិនបើលោក Morinho ត្រូវបានគេបណ្តេញចេញមែននោះ លោក Zidane អតីតគ្រូបង្វឹកក្លឹប Real Madrid អាចនឹងចូលមកស្នងតំណែងនេះ៕