Loading...

វិធីធម្មជាតិ បន្ថយស្នាមសម្លាកលើស្បែក

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨​ | សម្រស់ | | 0 | ម៉ោង 17:27 pm

នារីដែលមានសម្លាក ឬស្នាមផ្សេងៗលើស្បែកមុខ អាចប្រើវិធីធម្មជាតិខាងក្រោម ដែលអាចជួយបន្ថយស្នាមលើស្បែកបាន…។

  1. ខ្ទឹមស ខ្ទឹមក្រហម ៖ ចិតជាចំណិតស្តើងៗ ឬយកក្រចកចុចឱ្យសើមៗ រួចយកមកលាបលើស្នាមរបស់ស្បែកទាំងនោះ ត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ស្លាកស្នាមទាំងនោះ នឹងមានស្នាមស្រាលជាងមុនមិនខាន ព្រោះមានសារធាតុជួយសម្លាប់មេរោគបន្ថយការរលាកស្បែក ជួយួផ្សះស្បែក សម្រួលពណ៌ស្បែកឱ្យស្មើគ្នា គឺជួយបន្ថយការផលិតគ្រាប់ពណ៌មេឡានីន ទើបធ្វើឱ្យស្បែកអន់ខ្មៅ។ បើផ្សាស្បែកពេក អាចលាយជាមួយទឹកស្អាតបន្តិច មុននឹងយកមកលាបលើស្លាកស្នាមទាំងនោះ។
  2. ល្ហុងទុំ ៖ មានប្រយោជន៍ច្រើនក្នុងការថែស្បែក ពិសេស មានអង់ហ្ស៊ីមប៉ាប៉េន (Enzyme Papain) និងគីម៉ូប៉ាប៉េន (Chymopapain) ជួយរំលាយជាតិប្រូតេអ៊ីន ដែលអាចជួយបន្ថយការរលាកស្បែក និងជំរុញឱ្យមានការផ្សះស្នាមខ្លោចស្បែក ស្នាមត្រូវទឹកក្តៅ។ យកល្ហុងទុំមកចិតសំបក និងលាងទឹកឱ្យអស់ជាតិជ័រ (ដើម្បីកុំឱ្យកាត់ស្បែកមុខ) កិនឱ្យម៉ដ្ឋ យកមកលាបបំពោកលើស្បែកមុខ ទុក10-15 នាទី សឹមលាងជម្រះចេញ នឹងមានអារម្មណ៍ថា ស្បែកទន់ភ្លាមៗ ប្រើជាប្រចាំ ស្លាកស្នាមលើស្បែក នឹងថយចុះច្រើន។
  3. ស្លឹកត្រចៀកក្រាញ់ ៖ ជួយព្យាបាលជាំក្នុង និងជួយបន្ថយស្នាមមុនបានទៀតផង ព្រោះមានសារធាតុគ្លីកូស៊ីដ (Glycosides) ជួយប្រឆាំងរ៉ាឌីកាល់សេរី និងជួយបង្កើតខូលឡាចេនថ្មីៗដល់ស្បែកមុខ ដែលនឹងធ្វើឱ្យបាត់ស្នាមក្រហម ស្នាមខ្មៅ និងធ្វើឱ្យស្បែកមុខរួមប្រសើរឡើង។ យកស្លឹកត្រចៀកក្រាញ់ទៅកិន ឬបុកឱ្យម៉ដ្ឋយកជាតិទឹកត្រចៀកក្រាញ់ មកលាបលើផ្ទៃមុខទុក10-15នាទី ទើបលាងចេញវិញដោយទឹកស្អាត។
  4. ប្រេងដូង ៖ ក្នុងប្រេងដូង មានសារធាតុសំខាន់ គឺ “អាស៊ីដឡូរិក” ជួយប្រឆាំងនឹងបាក់តេរី និងមានសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី នៅជាលិកាស្បែក ធ្វើឱ្យស្បែកមានសំណើមទន់ ល្មឿយជាងមុន ជួយឱ្យស្បែកដែលមានស្លាកស្នាមថយចុះ។  លាបលើមុខ ក្រោយពេលលុបមុខរួច ដូចក្រែមថែស្បែកមុខយ៉ាងនោះដែរ លាបមុនពេលគេង ដោយមិនបាច់លាងចេញ។ ក្រៅពីនេះ អាចប្រើប្រេងដូង ជំនួសឡេលាបស្បែក (Lotion) ជួយឱ្យស្បែកមានជាតិសំណើម និងមានសុខភាពល្អ។
  5. ប៉េងប៉ោះ ៖ និយមយកមកលាបបំពោកលើស្បែកមុខ ព្រោះមានសារធាតុសម្លាប់មេរោគ បាក់តេរី ដែលជាមូលហេតុឱ្យកើតមុន។ ប៉េងប៉ោះ មានសភាពជាអាស៊ីដស្រាល ជួយព្យាបាលមុនរលាកបានល្អ ជួយបង្រួមរន្ធញើស និងជួយផ្លាស់ប្តូរកោសិកាស្បែកមុខបានល្អទៀតផង ធ្វើឱ្យស្លាកស្នាមថយចុះ។ យកប៉េងប៉ោះ មកកិនឱ្យម៉ដ្ឋ រួចយកមកលាបលើមុខ ទុកប្រមាណ20នាទី សឹមលាងចេញវិញតាមធម្មតា ធ្វើមួយសប្តាហ៍3ដង នឹងជួយឱ្យមុនថយចុះ ស្បែកមានសំណើម និងភ្លឺថ្លា កាត់បន្ថយស្លាកស្នាមមិនខាន។
  6. មង្ឃុត ៖ ជាផ្លែឈើដែលល្បីឈ្មោះក្នុងការបន្ថយការរលាកស្រាប់ហើយ។ គ្រឿងសម្អាងនាពេលបច្ចុប្បន្ន មានមង្ឈុត ជាធាតុផ្សំច្រើនយីហោ។ យកសំបកមង្ឈុត 10ផ្លែ ហាន់ជាចំណិតតូចៗ ច្របាច់យកតែជាតិទឹក យកទឹកពណ៌ស្វាយនោះ  មកលាយជាមួយនឹងម្សៅសម្រាប់លាបមុខឱ្យខាប់ៗ ហើយយកមកលាបលើក្បាលមុននោះ មុនរលាកទាំងនោះនឹងរាប ក្នុងរយៈពេល1យប់មិនខាន៕