Loading...

វ៉ាង ស្រីណូ មានប្ដីថៅកែពេជ្រនៅសាំងហ្គាពួរ?

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 17:48 pm

អតីតកំពូលតារាសិចស៊ី នាងវ៉ាង ស្រីណូ ដែលបាត់ខ្លួនឈឹងពីចង្កោមអ្នកសិល្បៈនោះ ស្រាប់តែថ្មីៗនេះ តារាដើមទ្រួងធំទ្រលុកទ្រលន់រូបនេះ បានលេចមុខជាមួយបុរសម្នាក់ ដែលគេសង្ស័យថា ជាគូស្នេហ៍ថៅកែលក់ពេជ្រ នៅសាំងហ្គាពួរ នោះ ដោយអ្នកទាំង២ បានយកថវិកាចំនួន១ម៉ឺនដុល្លារ ប្រគេនដល់ព្រះសង្ឃ ដើម្បីកសាងវត្តមួយនៅខេត្តកណ្ដាល ហើយក្នុងនោះ នាងស្រីណូ អះអាងថា ថវិកាទាំងនោះជារបស់ប៉ាម៉ាក់នាង ពាក់កណ្ដាល និងនាងផ្ទាល់ ពាក់កណ្ដាលផងដែរ។

វ៉ាង ស្រីណូ ដែលបោះបង់អាជីពភាពយន្ដជាច្រើនឆ្នាំមកហើយ ដោយរស់នៅសម្ងំសោយសុខលើគំនរទ្រព្យនោះ តែងតែបង្ហាញភាពហ៊ឺហា តាមរយៈការជិះរថយន្ដទំនើបៗ ហើយនាងពាក់គ្រឿងអលង្ការពេជ្រទាំងឈុតៗ មិនចាញ់ជំទាវឡើយ។

អតីតតារាសិចស៊ី នាងវ៉ាង ស្រីណូ នេះ ត្រូវបានគេបង្ហើបឲ្យដឹងថា នាងមានទិញវីឡាភ្លោះ តម្លៃជាង១លានដុល្លារ នៅបុរីប៉េង ហួត (បឹងស្នោ) ចំពេលដែលមានព័ត៌មានថា តារាដើមទ្រូងធំរូបនេះមានទំនាក់ទំនងស្នេហាជាមួយលោកថៅកែលក់ពេជ្រ នៅសាំងហ្គាពួរម្នាក់។ ប៉ុន្ដែនាងស្រីណូ មិនដែលហ៊ានចេញមុខលាតត្រដាងរឿងស្នេហានោះឡើយ សូម្បីតែផ្ទះវីឡាជ្រងោរៗ នៅបឹងស្នោ ដែលគេស្គាល់ថាជាកម្មសិទ្ធរបស់នាងគ្រប់គ្នានោះ ក៏អតីតតារារូបនេះព្យាយាមលាក់លៀមរហូតមកដែរ។

ប្រភពបានឲ្យដឹងថា ពេលនេះ នាងស្រីណូ បានដល់ត្រើយសុខសាន្ដត្រាន្ដហើយ ព្រោះមានទ្រព្យដូចសេដ្ឋិនី ហើយនាងគ្មានគម្រោងវិលត្រឡប់មករកអាជីពចាស់វិញនោះទេ ៕