Loading...

សាត រស្មី ត្រៀមរៀបការជាមួយក្មួយព្រាប សុវត្ថិ

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 17:28 pm

អ្នកមេម៉ាយសាច់សខ្ចី នាងសាត រស្មី ដែលជាអតីតប្រពន្ធកីឡាករប្រដាល់ជៀស ស្រួច នោះ នឹងត្រៀមចូលរោងការជាមួយប្រុសក្មេង ដែលមានអាយុប្អូននាងជាង១០ឆ្នាំ គឺកំលោះសង្ហា ឆៃដា ពិសិដ្ឋ ដែលត្រូវជាក្មួយកំពូលតារាចម្រៀងព្រាប សុវត្ថិ ។

ចំណងស្នេហ៍ខុសវ័យនេះ នាំឲ្យមានការចាប់អារម្មណ៍កាន់តែច្រើនពីមហាជន ក្រោយពីមានដំណឹងថា ពួកគេបានភ្ជាប់ពាក្យ និងត្រៀមរៀបការជាមួយគ្នា នៅឆ្នាំ២០២០ ពោលគឺនៅ២ឆ្នាំខាងមុខនេះទៀត ខណៈដែលគេចាំបានថា អំឡុងពេលដែលនាងសាត រស្មី (គឹម រស្មី) ដឹកដៃអតីតប្ដីជៀស ស្រួច ចូលរោងការកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៧ នោះ ឆៃដា ពិសិដ្ឋ អាចទើបនឹងសម្រាលពីផ្ទៃម្ដាយប៉ុណ្ណោះ។ ប៉ុន្ដែពេលនេះ ពួកគេបានក្លាយទៅជាគូស្នេហ៍គ្នា ដោយមិនប្រកាន់ពីភាពខុសគ្នានៃអាយុ ហើយប្រុសក្មេងពិសិដ្ឋ បានអះអាងថា ស្នេហារបស់ខ្លួនលើនាងសាត រស្មី គឺកើតចេញពីបេះដូងពិតៗទៀតទៀតផង។

ឆៃដា ពិសិដ្ឋ និយាយលើបណ្ដាញសង្គមថា ស្នេហារបស់ខ្លួនចំពោះរស្មី គឺជាអារម្មណ៍ពិត ហើយចំណុចពិសេសរបស់រស្មី ដែលធ្វើឲ្យខ្លួនគេចង់រួមរស់អស់មួយជីវិតជាមួយនោះ គឺរស្មី ជាស្រីម្នាក់មានចរិតល្អ រួសរាយរាក់ទាក់ ស្រលាញ់ និងគោរពសាច់ញាតិរបស់ខ្លួន ហើយពេលដែលខ្លួនគេនៅក្បែររស្មី មានអារម្មណ៍ថា មានសេចក្ដីសុខណាស់”។

ក្រោយប្រកាសស្នេហ៍ស្មោះពេញៗមាត់លើអតីតភរិយាជៀស ស្រួច នោះ ពេលនេះ ឆៃដា ពិសិដ្ឋ មិនមានឡើងឆាកច្រៀងដូចកាលរូបគេនៅតូចនោះឡើយ តែបានធ្វើជាអ្នករាំដ៏សំខាន់របស់ពូរបស់គេ ដែលជាតារាចម្រៀងល្បីល្បាញ លោកព្រាប សុវត្ថិ ៕