Loading...

ស៊ឹម សូលិកា វាយប្រហារទិត ថាវរិទ្ធ?

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨​ | តារាខ្មែរព័ត៌មានសិល្បៈ | | 0 | ម៉ោង 17:37 pm

ស្របពេលដែលចំណងស្នេហាអ្នកនាងស៊ឹម សូលិកា និងលោកអេង រិទ្ធី កំពុងតែផ្អែមល្ហែម និងស្អិតល្មួតជាងស្ករតាំងម៉ែនោះ ស្រាប់តែថ្មីៗនេះ មានការភ្ញាក់ផ្អើលនៅក្នុងចង្កោមអ្នកសិល្បៈ និងមហាជនជាខ្លាំង នៅពេលដែលសូលិកា បញ្ចោញសារឈឺចាប់នាពេលកន្លងមក ដោយសារតែបុរសម្នាក់ ហើយថ្វីត្បិតតែនាងមិននិយាយចំឈ្មោះប្រុសនោះក្តី តែអ្នកសិល្បៈជាច្រើនយល់ថា សូលិកា ដៀមដាម និងវាយប្រហារលើអតីតសង្សារ លោកទិត ថាវរិទ្ធ តែម្តង ដែលនេះជាការបង្ហាញនូវបេះដូងនាងឈឺណែនឱរ៉ា មិនអាចលាក់បាំងតទៅទៀត ហេតុនេះត្រូវតែនិយាយ ដើម្បីឱ្យនាងបានធូរទ្រូង និងឱ្យអតីតប្រុសស្នេហ៍បានភ្ញាក់ខ្លួន។

អ្នកនាងសុឹម សូលិកា

ស៊ឹម សូលិកា ថ្លែងសារថា “មកដល់ពេលនេះ ពួកយើងមិនយកខួរក្បាលទៅខ្វល់គិត ឬខ្លាចចិត្តអ្នកណាម្នាក់ឡើយ ព្រោះពួកខ្ញុំបានស្គាល់ Color ច្បាស់ហើយ ស្គាល់សន្តានអ្នក ស្គាល់ចរិតញុះញង់អ្នក ដូចស្វាស៊ីបាយលាបមាត់ពពែ អ៊ីចឹងដែរ ខ្ញុំមិនចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្ញុំ ទៅមនុស្សដូចអ្នកទៀតទេ។ អ្នកអាចទៅនិយាយអាក្រក់ពីពួកខ្ញុំ តែអ្នកភ្លេចថា អ្នកកាន់តែនិយាយ អ្នកកាន់តែបង្ហាញពីភាពអាក្រក់របស់ខ្លួនទៅវិញទេ ខ្ញុំសូមជម្រាប ខ្ញុំស្គាល់អ្នក ខ្ញុំបានចាត់ទុកថា ត្រូវបណ្តាសារព្រះទៅចុះ! ឥឡូវឆ្លងផុត ខ្ញុំសូមស្មារលាហើយ  មិនមែនមនុស្សដែលព្យាយាមចាកចេញនៅឆ្ងាយពីអ្នក គឺសុទ្ធតែអាក្រក់នោះទេ គឺមកពីអ្នកវាគ្មានអ្វីដែលល្អ អសមត្ថភាព អន់ចរិតសាងកម្មជាអកុសលបន្តបន្ទាប់ នៅក្បែរអ្នកមានតែរឿងឈឺក្បាល ទើសគេរហូត ល្អតែម្នាក់ឯង ធ្វើដូចគេគ្រប់គ្នាអត់ដែលស្គាល់ ថាចរិតមាយាទអ្នកយ៉ាងម៉េចអ៊ីចឹង ទៅនិយាយបោកក្មេងៗ ទៅមនុស្សជំនាន់ពួកខ្ញុំនេះស្តាប់ ឮហើយចង់សើចទៅវិញទេ ល្មមដឹងខ្លួនភ្ញាក់រលឹក កែអាចរិតល្អតែពូជខ្លួនឯងហ្នឹងទៅ ចំណាស់នេះហើយរកសេចក្តីសុខ សុភមង្គល ពិតមិនទាន់បានផង អាត្មានិយមណាស់ នៅមិនដឹងខ្លួនទៀត លោក”។

លោកទិត ថាវរិទ្ធ

ជុំវិញការថ្លែងសារដ៏គួរឱ្យភ្ញាក់ផ្អើលទៅ លើបុរសម្នាក់យ៉ាងចាស់ដៃរបស់នាងស៊ឹម សូលិកា នេះ មានអ្នកចូលទៅសួរនាំនាងច្រើនថា តើបុរសនោះជាលោកទិត ថាវរិទ្ធ?

តែសូលិកា មិនព្រមបញ្ជាក់ឡើយ ខណៈដែលលោកអេង រិទ្ធី ជាសង្សារថ្មីរបស់នាង បានគាំទ្រ និងចែកចាយសាររបស់សូលិកាផងដែរ។

អ្នកយកព័ត៌មានយើងធ្លាប់ទូរស័ព្ទទៅសួរលោកទិត ថាវរិទ្ធ រឿងស្នេហាដ៏ចម្រូងចម្រាសរបស់អតីតអគ្គនាយករង ទូរទស្សន៍បាយ័ន នេះ តែត្រូវបានលោកនិយាយខ្លីថា កំពុងជាប់ប្រជុំ ទើបមិនអាចសុំការបំភ្លឺបានឡើយ។

ប៉ុន្តែ គេកត់សម្គាល់ថា អំឡុងពេលដែលសូលិកា កំពុងតែស្រលាញ់គ្នាខ្លាំង ជាមួយលោកអេង រិទ្ធី ដែលអ្នកសិល្បៈមួយចំនួន និយាយថា សូលិកា  ចង់បញ្ឈឺចិត្តលោកថាវរិទ្ធ នេះ លោកថាវរិទ្ធ បានលេងមួយក្បាច់តបទៅសូលិកា វិញ តាមរយៈការងាកទៅភ្ជាប់ស្នេហ៍ជាមួយស្រីក្មេងនៅ សុនិតា ដែលមានព័ត៌មានថា ពួកគេបានទិញវីឡាទ្រនំស្នេហ៍ នៅបុរីប៉េង ហួត (បឹងស្នោ) ក្បែរវីឡាស៊ឹម សូលីកិា និងអេង រិទ្ធី ដែរ៕