Loading...

ហេតុផលមិនគួរបរិភោគសាច់ក្រហមញឹកញាប់

​ សុ វណ្ណារ៉ា​​ | ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨​ | សុខភាព | | 0 | ម៉ោង 9:58 am

រាល់អាហារដែលសម្បូរដោយសាច់ក្រហម មានជាប់ទាក់ទងនឹងហានិភ័យដ៏ខ្ពស់នៃជំងឺរលាកពោះវៀនមួយប្រភេទ ឈ្មោះ Diverticulitis។

យោងតាមទិន្នន័យកំណត់ត្រាវេជ្ជសាស្ត្រ បុរសអាមេរិក ជាង៤ម៉ឺននាក់ ត្រូវបានរកឃើញថា អ្នកដែលនិយមបរិភោគសាច់ក្រហមច្រើន កើតជំងឺពោះវៀន Diverticulitis ដល់ទៅ៧៦៤នាក់។ ប៉ុន្តែនៅពេលហានិភ័យផ្សេងៗត្រូវបានរាប់បញ្ចូល អ្នកដែលបរិភោគសាច់ក្រហមច្រើន ត្រូវប្រឈមនឹងជំងឺរលាកពោះវៀន ជិត៦០% ធៀបទៅនឹងអ្នកដែលបរិភោគតិចតួច។ ប៉ុន្តែ ពុំទាន់មានការបញ្ជាក់ឱ្យច្បាស់នៅឡើយទេថា សាច់ក្រហម ជាដើមហេតុនៃជំងឺរលាកពោះវៀន។

ទោះជាដូច្នេះក្តី ក៏លោកអ្នកពុំគួរផ្អែកលើចំណុចនេះ និងមិនអើពើនឹងអាហារទទួលទានប្រចាំថ្ងៃនោះទេ៕