Loading...

ហេតុផល នាំឱ្យក្មេងធាត់លើសទម្ងន់

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨​ | សុខភាព | | 0 | ម៉ោង 14:10 pm

ការធាត់លើសទម្ងន់ បានកើនលើសពីរដងសម្រាប់ក្មេង និង៣ដង សម្រាប់មនុស្សពេញវ័យរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ តើនេះបណ្តាលមកពីមូលហេតុអ្វី?

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ London នៃប្រទេសអង់គ្លេស រកឃើញថា មានកត្តា៣សំខាន់ៗដែលជំរុញដល់ការធាត់ គឺ ៖

១-ម្តាយជក់បារីក្នុងពេលកំពុងពពោះ

២-ក្មេងៗចូលចិត្តគេចវេះមិនញ៉ាំអាហារពេលព្រឹកឱ្យបានទៀងទាត់

៣-ក្មេងគេងមិនគ្រប់គ្រាន់ (គេងមិនឆ្អែត) ឬចូលគេងមិនទៀងពេល៕